កណ្ដាលៈ តាមសេចក្តីរាយការណ៍បានដឹងថា នៅមុននេះបន្តិចមានទូកដរមួយ បានលិចនៅចំណុចកំពង់ដរកោះកែវលើ ស្ថិនក្នុងស្រុកល្វាឯម ខេត្តកណ្ដាល ហើយករណីនេះ គេសង្ស័យថា អាចមានមនុស្សស្លាប់ជាច្រើននាក់ ។
ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់Post news ថា ពិតជាមានករណីទូកដរលិចមែន ដោយពេលនេះសមត្ថកិច្ចកំពុងជួយសង្គ្រោះ ប៉ុន្តែលោកមិនបានលម្អិតពីចំនួនមនុស្សគ្រោះថ្នាក់នោះទេ ដោយបង្វែសំណួរឲ្យទៅសួរលោកអធិការស្រុកល្វាឯមវិញ។
មេបញ្ជាការស្តីទីអាវុធហត្ថខេត្តកណ្ដាលលោក ទូច អ៊ីណាន បានប្រាប់ Post news នៅមុននេះបន្តិចថា ពិតជាមានករណីលិចទូកដរមែន ពេលនេះកម្លាំងរបស់លោក កំពុងជួយអន្តរាគមន៍នៅស្រុកល្វាឯម និងស្រុកកៀនស្វាយ។
បើតាមប្រភពព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា ករណីលិចទូកដរនេះ គេសង្ស័យស្លាប់មនុស្សជាង២០នាក់ បន្ទាប់ពីមានមនុស្ស៣នាក់ បានហែលរួចខ្លួន។
ទោះជាបែបណាក្ដីករណីនេះ Post news និងផ្សាយលំអិតបន្តទៀត៖ ៕
មតិយោបល់