ព័ត៌មានជាតិ

មន្ត្រីបសុពេទ្យបង្ក្រាបជ្រូកសាច់១៣ក្បាល នាំចូលពីថៃតាមច្រករបៀង

បន្ទាយមានជ័យ: សត្វជ្រូករស់ចំនួន១៣ក្បាលខុសច្បាប់ លួចនាំចូលពីប្រទេសថៃ ក្រោមការត្រូវរ៉ូវជាមួយសមត្ថកិច្ចព្រំដែន កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ត្រូវបានក្រុមអន្តរាគមន៍ការិយាល័យបសុពេទ្យខេត្តបន្ទាយជ័យ ចុះអធិការកិច្ច ស្ទាក់ចាប់បាន ខណ:ដឹកតាមរថយន្តមួយគ្រឿងបម្រុង មកចែកចាយលក់ក្នុងខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច នាយការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជាបន្តបន្ទាប់មន្ត្រីជំនាញបានចេញប្រតិបត្តិការបង្ក្រាបការនាំចូលសត្វខុសច្បាប់ពីប្រទេសថៃ ទៅតាមផែនការណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងការបញ្ជាពីប្រធានមន្ទីរកសិកម្ម ជាក់ស្តែងមន្ត្រីពេទ្យសត្វបានដឹកនាំចុះបង្ក្រាប ផ្ទាល់បានឃាត់រថយន្តខាងលើ ធ្វើឡើងនៅចំណុចកាច់ជ្រុងខ្លាងាប់ ស្ថិតក្នុងភូមិ ខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានរថយន្តម៉ាក Camry ចង្កូតស្តាំ ពាក់ស្លាកលេខ 2A: 0187 ផ្ទុកជ្រូករស់សរុប១៣ក្បាល មានម្ចាស់នាំចូលពីប្រទេសថៃ មានឈ្មោះ នី ឆាយ មានទីលំនៅឃុំអូរសំព័រស្រុកម៉ាឡៃបាននាំចូល តាមច្រករបៀងខ្លាងាប់។

បន្ទាប់ពីឃាត់ក្រុមអន្តរាគមន៍ បាននាំយកវត្ថុតាង មកបង្ខាំងទុក ក្នុងកន្លែងចត្តាឡីស័ករបស់ការិយាល័យ ធ្វើការពិនិត្យឈាមបើមិនមានជំងឺយើង និងប្រគល់ឲ្យម្ចាស់វិញដោយធ្វើការផាក់ពិន័យតាមនីតិវិធីច្បាប់៕

IMG_2014

IMG_2015

IMG_2018

IMG_2019

មតិយោបល់