អាហារថ្វីដ្បិតតែវាមានមុខងារសម្រាប់ទ្រទ្រង់សុខភាពមែនពិតតែមិនប្រាកដថាអាហារខ្លះនោះល្អដល់សុភាពនោះដែរ មានអាហារខ្លះមានមុខពីរដែលបង្ករគុណវិបត្តិដល់សុភាពដើម្បីសុខភាពស្ដ្រីនៅវ័យចំណាស់គួរ តែបរិភោគអាហារដែលបង្កការប៉ះពាល់ដល់សុខភាពតិចបំផុត។
ស្រីត្រូវតែជ្រើសរសើអាហារសម្បូរទៅដោយវីតាមីន គ្រប់ប្រភេទ កាល់ស្យូម កម្រិតជាតិកូលេស្ដេរ៉ូលទាប និងសូដ្យូមឱ្យបានគ្រប់គ្រាន់ជាដើមជាពិសេស គួរចៀសវាងនូវរសជាតិអាហារមួយចំនួន។
១៖ អាហារដែលមានរសជាតិប្រៃពេក៖អាហារប្រភេទនេះអាចធ្វើឱ្យប្រឈមមុខនឹងជម្ងឺលើសឈាម ត្រូវចងចាំថារាង កាយរបស់យើងត្រូវការជាតិប្រៃតែបន្ដិចបន្ដួចតែប៉ុណ្ណោះ។ ដូចនេះត្រូវទទួលទានអំបិលក្នុង បរិមាណមួយភាគបួននៃស្លាបព្រាកាហ្វេ។
២៖ អាហារដែលមានរសជាតិផ្អែមពេក៖អាចធ្វើឱ្យមានជម្ងឺទឹកនោមផ្អែម សូមជ្រើសរើសចំណីអាហារ ដែលមានអត្រាជាតិស្ករទាបដែលមានក្នុងបន្លែ និងផ្លែឈើមួយចំនួន ដូចជាប៉ោម សារី ស្វាយ ចេក ជាដើម។
៣៖ អាហារដែលមានជាតិខ្លាញ់ច្រើន៖វាជាការពិតរាងកាយរបស់យើងត្រូវការជាតិខ្លាញ់ដើម្បីផ្ដល់ថា មពលដើម្បីជួយដល់ការស្រូបយកជាតិវីតាមីនទៅក្នុងខ្លួនរបស់យើង។គួរចៀសវាងអាហារដែល សម្បូរទៅដោយខ្លាញ់សត្វគ្រប់ប្រភេទ ព្រោះការបរិភោគ លើសកម្រិតធ្វើឱ្យរាងកាយប្រឈមមុខនឹង ជម្ងឺបេះដូងជាពិសេសសរសៃអាកទែរ។
៤៖ មិនត្រូវទទួលទានជាតិសាច់តាមចិត្ដនឹកឃើញនោះទេ៖ព្រោះសាច់សត្វមួយចំនួនដូចជាពួកសាច់ ពណ៌ក្រហមជាដើមអាចធ្វើឱ្យរាងកាយរបស់យើងធាត់លើសទម្ងន់់ដែលធ្វើឱ្យជួបផលវិបាកមួយ ចំនួនដូចជាឈឺជង្គង់ជាដើមព្រោះមិនអាចទ្រទ្រង់ទម្ងន់ខ្លួនដ៏ធ្ងន់បាន៕
មតិយោបល់