ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចំណាប់ខ្មាំងម៉ាឡេស៊ីបួននាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ

ហ្វីលីពីន: នៅព្រឹកព្រលឹមថ្ងៃពុធទី៨ មិថុនានេះ ចំណាប់ខ្មាំងម៉ាឡេស៊ីចំនួនបួននាក់ ត្រូវបានគេចាប់ជំរិតនោះ ឥឡូវនេះពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ តាមរយៈក្រុម Abu Sayyaf (ASG) នៅភាគខាងត្បូងខេត្តស៊ូលូ ប្រទេសហ្វីលីពីន។

ចំណាប់ខ្មាំងត្រូវបានគេនាំយកទៅកាន់ឆ្នេរកោះ Barangay Lagasan Higat នៅក្នុងខេត្តស៊ូលូ ហើយនាំពួកគេបន្តដំណើរជិះទូកទៅកាន់តំបន់កោះ Sandakan និង Sabah។

មនុស្សបួននាក់ខាងលើនេះ ត្រូវបានចាប់ខ្លួនដោយក្រុម ASG គឺជាសកម្មប្រយុទ្ធដែលគេជឿថា ត្រូវបានដឹកនាំដោយមេដឹកនាំ Madjan Sahidjuan ឬគេហៅថា alias Apuh Mike។ ជនរងគ្រោះទាំងនោះ បានដោះលែងមកដល់កោះ Sandakan នៅម៉ោងប្រហែល ៦ព្រឹក។ ហើយការដោះលែងនេះដែរ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើប្រាក់លោះត្រូវបានបង់ទៅឲ្យពួកក្រុមចាប់ជំរិតហើយឬនៅ ដើម្បីដោះដូរសុវត្ថិភាពជនរងគ្រោះ៕

culik1 msiaapr3

មតិយោបល់