អូស្ត្រាលី: មនុស្សចំនួន៨នាក់ ត្រូវបានចោទប្រកាន់ពីបទរក្សាទុកគ្រឿងញៀនប្រភេទហ្វេតាមីនគ្រីស្តាល់ឬទឹកកក ដែល បានរឹបអូសយកចំនួន ២៧៥គីឡូក្រាម ដោយបានរកឃើញនៅក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃច័ន្ទនេះ នៅក្នុងអ្វីដែលជាផ្នែក មួយនៃការធ្លាក់ចុះគ្រឿងញៀនធំបំផុតរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៤ កក្កដា ឆ្នាំ២០១៦នេះ។
បុរសមួយចំនួន៧នាក់គឺជនជាតិអូស្រ្តាលី និងបុរសម្នាក់ទៀតគឺជនជាតិម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ពីបទល្មើសគ្រឿងញៀន បន្ទាប់ពីអាជ្ញាធររក ឃើញគ្រឿងញៀនប្រភេទទឹកកក បានលាក់នៅក្នុងកុងតេណ័រដឹកជញ្ជូនទាំងបីគ្រឿង។
យោងតាមប៉ូលិសថា ថ្នាំញៀននេះមានតម្លៃទឹកប្រាក់ ២០៦លានដុល្លារសហរដ្ឋអាមេរិក។បុរសជនជាប់ចោទទាំងអស់ដែលមានអាយុចន្លោះពី ២៤ និង ៣៤ ឆ្នាំត្រូវបានចោទប្រកាន់ពីបទល្មើសនាំចូលដូរគ្រឿងញៀនខុសច្បាប់៕
មតិយោបល់