ភ្នំពេញៈ លោក សា ហៃលីនសមាជិកមជ្ឍិមបក្សកុម្មុយនីសចិនប្រចាំទីក្រុងសៀងហៃ និងជាប្រធានសមាគមអ្នកវិនិយោគចិននៅសៀងហៃបានដឹកនាំគណៈប្រតិភូវិនិយោគគិនចិនប្រចាំទីក្រុងសៀងហៃ មកធ្វើការស្វែងយល់ពីគម្រោងវិនិយោគនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាជាមួយលោកស្រីឧបនាយកនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នារសៀលថ្ងៃទី៨ ខែមិថុនា លោក សា ហៃលីន ( Mr. Sha hailin )សមាជិកមជ្ឈឹមបក្សកុម្មុយនីស្តចិននៅទីក្រុងសៀងហៃ និងជាប្រធានសមាគមអ្នកវិនិយោគចិននៅសៀងហៃបានលើកឡើងសម្រាប់ដំណើរទស្សនៈកិច្ចនៅក្នុងប្រទេសកម្ពុជានេះ ក្នុងគោលបំណងស្វែងយល់ពីគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
លោកបញ្ជាក់ថា “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការរីកចម្រើនរបស់កម្ពុជា មានសន្ទុះលឿន និងជាទីទាក់ទាញដល់អ្នកវិនិយោគមិនថា អ្នកវិនិយោគចិននោះទេ សូម្បីតែអ្នកវិនិយោគពីប្រទេសផ្សេងទៀតក៏មានការចាប់អារម្មណ៍ផងដែរ”។
ក្នុងជំនួបនោះដែរ លោកស្រីឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាទំនាក់ទំនងចិន និងកម្ពុជា មានរយៈពេលយូរណាស់មកហើយ គឺមុន សម័យអង្គរមកទៀត។ ប្រទេសចិន គឺជាប្រទេសវិនិយោគដ៏ធំមួយ និងជាអ្នកផ្តល់ជំនួសអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា។
លោកស្រីឧសបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “តាំងនាមរដ្ឋាភិបាលខ្ញុំ សូមស្វាគមន៍ចំពោះការទស្សនកិច្ចពីការវិនិយោគ របស់ក្រុងសៀងហៃ ហើយនឹងសង្ឃឹមថា គណៈប្រតិភូនឹងបញ្ជូនអ្នកវិនិយោគទន់មកដាក់វិនិយោគ នៅកម្ពុជាឲ្យកាន់តែច្រើនទ្វេរឡើយ”។
លោក សា ហៃលីន សមាជិកមជ្ឈឹមបក្សកុម្មុយនីស្តចិននៅទីក្រុងសៀងហៃនិងជាប្រធានសមាគមអ្នកវិនិយោគចិននៅសៀងហៃ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នៅពេលនេះជានិម្មិត្តរូបពង្រឹងនូវចំណងមិត្តភាពចិន កម្ពុជា កាន់តែរឹងមាំយូរអង្វែង។
ជាមួយគ្នានោញដែរ លោកឧសបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍ថា អតីតព្រះមហាក្សត្រព្រះបរមរតនកោដ សម្តេចព្រះនរោត្តមសីហនុ និងលោកម៉ៅ សេទុង បានពង្រឹងចំណងមិត្តភាពចិន កម្ពុជាយ៉ាងរឹងមាំ ហើយបន្តការថែរក្សាមិត្តភាពនេះមកដល់សព្វថ្ងៃ។
លោកស្រីឧសបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “កម្ពុជាចិន មានកិច្ច សហការល្អលើគ្រប់វិស័យ និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៏ និងការវិនិយោគហេដ្ឋរចនាសម្ព័ន្ធ និងផ្នែកថាមពលអគ្គិសនីជាច្រើនកន្លែង រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តអ្នកវិនិយោគទិនចិន នៅកម្ពុជាដែលបានចូលរួមធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនឆាប់រហ័ស”។
លោកស្រីឧសបនាយករដ្ឋមន្ត្រីលើកឡើងថា វិថីមួយលើសូត្រដែលជាគោលនយោបាយរដ្ឋាភិបាល ចិន មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងតំបន់ ហើយសុំឲ្យអ្នកវិនិយោគ ទេសចរណ៏ ចិនមកកម្ពុជាឲ្យបានកាន់តែច្រើន។
ជាការឆ្លើយតប លោក លោកសាហៃលីន មានប្រសាសន៍លើកឡើងថាប្រទេកម្ពុជាមានការអភិវឌ្ឍន៏រីកចំរើន យ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន និងសេដ្ឋកិច្ចមានកំណើន ខ្ពស់ឆាប់រហ័សក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
លោក សា ហៃលីន បានបន្តទៀតថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅពេលនេះជួយជំរុញការអភិវឌ្ឍន៏និងជាភាពជាដៃគូ កម្ពុជា ចិន កាន់តែរីកចម្រើនថែមទៀតដែល ចិន និងកម្ពុជា មានកិច្ចសហការល្អជាមួយគ្នា ដែលប្រទេសទាំងពីរបានក្លាយជាដៃគូរយុទ្ធសាស្ត្រគ្រប់វិស័យ។
គួរបញ្ជាក់ថា ឱកាសសម្រាប់វិនិយោគគិនទីក្រុងសៀងហៃនៅកម្ពុជាមាន វិស័យសំណង់ និងវិស័យកម្មន្តសាលផ្នែកផលិត ដោយបង្កើតរោងចក្រគ្រប់ប្រ ភេទ ដូចជាផលិតសម្លៀកបំពាក់ គ្រឿងអេឡិត្រូនិច ការកែច្នៃម្ហូបអារហារ និង វិស័យជាច្រើនទៀត ៕
មតិយោបល់