ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យន្តហោះប្រយុទ្ធប្រភេទ F-16 ពីរគ្រឿង បានបុគ្នានៅរដ្ឋ Georgia

អាមេរិក: យោងតាមប្រភពព័ត៌មានពីកងទ័ពជើងអាកាសអាមេរិក (South Carolina Air National Guard) បានឲ្យដឹងថា យន្តហោះចម្បាំងប្រភេទ F-16 ពីរគ្រឿង បានបុកគ្នាកាលយប់ថ្ងៃអង្គារនៅរដ្ឋ Georgia ស្ថិតក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមចេញផ្សាយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៨ មិថុនានេះ។

កងទ័ពអាកាសអាមេរិកដដែលនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបើកយន្តហោះចម្បាំងទាំងពីរនាក់ បានលោតចេញដោយសុវត្ថិភាព បន្ទាប់ពីមានការបុកគ្នាបែបនេះ។ ពួកគេបានធ្វើប្រតិបត្តិការហោះហើរយាមកាមទៅតាមទម្លាប់នាពេលយប់។

ការប៉ះទង្គិចគ្នានេះ បានកើតឡើងនៅលើតំបន់ប្រតិបត្តិការយោធាមួយនៅក្នុងទីក្រុង Jefferson County ស្ថិតនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ហើយមិនមានសេចក្តីរាយការណ៍ចំពោះអ្នករងរបួសនៅលើដីនោះទេ។ កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក នឹងធ្វើការស៊ើបអង្កេតចំពោះឧបទ្ទេវហេតុខាងលើនេះផងដែរ៕

lead_960

មតិយោបល់