ព័ត៌មានអន្តរជាតិ

ខណៈធ្វើឲ្យមានភាពតានតឹងដល់ចិន និងរុស្ស៊ី កូរ៉េខាងត្បូង នឹងមិនបន្តដំឡើងប្រព័ន្ធការពារ ប្រឆាំងមីស៊ីលបន្ថែមទៀតនោះទេ

កូរ៉េៈ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kang Kyung-wha បានប្រាប់សមាជិកសភា កាលពីថ្ងៃចន្ទថា ក្រុងសេអ៊ូល នឹងមិនបន្តដំណើរការដាក់ពង្រាយប្រព័ន្ធការពារ ប្រឆាំងមីស៊ីល (THAAD) បន្ថែមទៀតនោះទេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

កាលពីខែឧសភា ឆ្នាំ២០១៧ យោធាអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមដំឡើង​ប្រព័ន្ធ THAAD ឡើង ដើម្បីរារាំងដល់ការបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី និងមធ្យមរបស់សត្រូវ ដែលបានធ្វើឲ្យមានភាពតានតឹងដល់ប្រទេសចិន និងរុស្ស៊ី។

ពាក់ព័ន្ធនឹងបញ្ហានេះ ត្រូវបានអាមេរិកលើកទ្បើងថា ការដាក់ពង្រាយនេះជាវិធានការចាំបាច់ ដើម្បីទប់ទល់នឹងមីស៊ីលរបស់ក្រុងព្យុងយ៉ាងតែប៉ុណ្ណោះ ខណៈដែលពួកគេពុំទាន់ប្រាកដថា អ្វីដែលពួកគេកំពុងធ្វើ គឺគ្រប់គ្រាន់អាចការពារពីគំរាមកំហែង ដ៏ខ្លាំងក្លារបស់កូរ៉េខាងជើងបានឬយ៉ាងណាទេ ដែលន័យនេះចង់សំដៅទៅលើគ្រាប់កាំភ្លើងធំ ដែលអាចត្រូវបានបាញ់ឆ្ពោះមកកាន់កូរ៉េខាងត្បូង និងកងកម្លាំងអាមេរិកជិត ៣០,០០០ នាក់ កំពុងឈរជើងនៅលើឧបទ្វីបកូរ៉េ៕

មតិយោបល់