អាមេរិក: កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក បានស្នើសុំផ្លាស់ប្តូរថ្មីនៅក្នុងវិស័យឧស្សាហកម្មមីស៊ីលឆ្លងទ្វីប និងមីស៊ីលនាវាចម្បាំងនុយក្លេអ៊ែរ Minuteman III ដែលបានផ្លាស់ទីពេលខាងមុខជាមួយនឹងការធ្វើទំនើបកម្មតំលៃនៃប្រព័ន្ធអាវុធបរមាណូដែលមានវ័យចំណាស់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី៣០ កក្កដានេះ។
កងកម្លាំងអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អាចនឹងទទួលបានកិច្ចសន្យាពីរ សម្រាប់ប្រព័ន្ធថ្មីអាវុធ ICBM នៅរដូវក្តៅឬនៅរដូវឈើជ្រុះស្លឹក។ ហើយកងកម្លាំងនេះ បានរំពឹងផងដែរថា នឹងទទួលបានកិច្ចសន្យាពីរនៅក្នុងពេលវេលាដូចគ្នានេះ សម្រាប់មីស៊ីលនាវាចម្បាំងនុយក្លេអ៊ែរថ្មី។
ទំនើបកម្មនៃកម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងចំណាយអស់ច្រើនជាង ៣៥០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលមួយទសវត្សរ៍ក្រោយនេះ ខណៈដែលសហរដ្ឋអាមេរិកធ្វើការដើម្បីជំនួសប្រព័ន្ធចាស់ទៅតាមអាយុរបស់ខ្លួន រួមទាំង គ្រាប់បែក, យន្តហោះទម្លាក់គ្រាប់បែក, មីស៊ីលនុយក្លេអ៊ែរនិងនាវាមុជទឹក។ អ្នកវិភាគមួយចំនួនបានប៉ាន់ប្រមាណការចំណាយនៃទំនើបកម្មនៅអាមេរិក ១ពាន់ពាន់លានដុល្លារអាមេរិក អស់រយៈពេលជាង៣០ឆ្នាំមកហើយ។
ប្រព័ន្ធ ICBM ថ្មីនេះនឹងត្រូវបានតាមដានមីស៊ីល Minuteman ដែលមានការចាប់ផ្តើមប្រព័ន្ធនិងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដំបូង បានដំណើរការនៅពាក់កណ្តាលទសវត្សឆ្នាំ១៩៦០។ កងទ័ពអាកាសបានឱ្យដឹងថា ប្រព័ន្ធនេះត្រូវបានគេធ្វើឱ្យប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ប៉ុន្តែភាគច្រើននៃហេដ្ឋារចនាសម្ព័ន្ធគឺតាំងតែពីដើមមក។
កងទ័ពអាកាសបានឱ្យដឹងថា កំណែថ្មីបំផុតនៃ Minuteman III ដែលកាលបរិច្ឆេទពីចុងឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០ ដែលវាមានអាយុកាលជាង ២០ឆ្នាំ។ ហើយមីស៊ីលនេះ នឹងមានបញ្ហាប្រឈមមុខនិងមាននិរន្តរភាពប្រតិបត្តិការរហូតដល់វាអាចត្រូវបានជំនួសថ្មី។
លោកឧត្តមសេនីយ៍ឯក Scott Jansson ដែលដឹកនាំការិយាល័កម្មវិធីកងទ័ពអាកាសសម្រាប់ប្រព័ន្ធជាយុទ្ធសាស្រ្ត បាននិយាយថា សម្រាប់សំណើនេះគឺជាជំហានបន្ទាប់ ដើម្បីធានាឱ្យមានសុវត្ថិភាព សន្តិសុខនិងមានប្រសិទ្ធភាព។
គូរបដិបក្ខ (សត្រូវ) ក៏គេបានជំនួសមីស៊ីលនាវាចម្បាំងនុយក្លេអ៊ែរថ្មីដែរ ហើយ បានអះអាងថា បេសកកម្មរបស់ខ្លួនអាចត្រូវបានដោះស្រាយដោយវិធីផ្សេងទៀត។ អ្នកខ្លះទៀតនិយាយថា វាគឺជាការចំណាយមិនចាំបាច់ ស្របពេលនៃការធ្លាក់ចុះថវិកានិងបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរ តិចតួចនៅឡើយ។
យោធាបានទទូចថា មីស៊ីលនាវាចម្បាំងថ្មីត្រូវបានត្រូវការដើម្បីអនុញ្ញាតឱ្យយន្តហោះទម្លាក់គ្រាប់បែក ដែលមានវ័យចំណាស់ ដើម្បីបញ្ជូនអាវុធនុយក្លេអ៊ែរក្នុងគោលដៅមានចន្លោះលំហអាកាស ដែលបានការពារយ៉ាងខ្លាំងនិងពិបាកក្នុងការឈានដល់គ្រាប់បែកទំនាញផែនដី៕
មតិយោបល់