បារាំង: មន្រ្តីរដ្ឋាភិបាលបារាំងបានឱ្យដឹងនៅថ្ងៃពុធនេះថា ទឹកជំនន់ដែលបានវាយប្រហាររដ្ឋធានីនិងតំបន់កណ្តាលរបស់ប្រទេសបារាំង កាលពីសប្តាហ៍មុន ដែលបានបណ្តាលឲ្យជនរងគ្រោះប្រាំនាក់ស្លាប់និងរងរបួសមនុស្សជាច្រើនទៀត។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី៨ មិថុនានេះ។
ក្នុងលិខិតមួយដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយរបស់ នាយករដ្ឋមន្រ្តីលោក Manuel Valls និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Bernard Cazeneuve បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយទឹកជំនន់បានកើនឡើងដល់ប្រាំនាក់ហើយ និង២៤ នាក់ត្រូវបានរងរបួស។
ទឹកជំនន់នេះបានបង្កឡើងដោយភ្លៀងធ្លាក់ដូចភ្លៀងហែកមេឃ និងបានអូសបន្លាយដែលជាហេតុបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៃហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត រួមមាន សកម្មភាពកសិកម្មនិងទ្រព្យសម្បត្តិឯកជននិងរដ្ឋ ដែលអាចមានតម្លៃរាប់រយលានអឺរ៉ូ។
នៅក្នុងលិខិតដដែលនេះ បានបន្តឲ្យដឹងទៀតថា គ្រោះមហន្តរាយធម្មជាតិបានបំផ្លាញ ៧៨២ភូមិ និងអគារ ១៦កន្លែង។ ហើយរដ្ឋាភិបាលបារាំង បានជំរុញឱ្យបង្កើតមូលនិធិសង្គ្រោះបន្ទាន់នៃការបង្កើតមួយដែលមានគោលបំណងដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះពាល់ច្រើនបំផុតនៅក្នុងតំបន់រងគ្រោះនេះ។
សូមបញ្ជាក់ថា មូលនិធិនេះនឹងត្រូវគ្រប់គ្រងដោយភូមិភាគក្នុងកិច្ចសហប្រតិបត្តិការជាមួយការិយាល័យផ្តល់សេវាសង្គមក្នុងស្រុក៕
មតិយោបល់