ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

​កណ្តាល: កម្លាំងអន្តរាគមន៍ស្រុក ចុះ​ល្បាត​បានប្រទះឃើញជនសង្ស័យជិះម៉ូតូ២នាក់ រួចក៏បានឃាត់ធ្វើការត្រួតពិនិត្យបានរកឃើញគ្រឿងញៀនចំនួន០១កញ្ចប់តូច(ម៉ាទឹកកក) ​ថ្ងៃទី០៨ មិថុនា ២០១៦ ចំណុចភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង។

​ប្រភព​ឲ្យដឹងថា ជនសង្ស័យមាន ០២នាក់ ទី១- ឈ្មោះ ហួន សៀងហៃ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានស្រុកកំណើតភូមិភ្នំគួង ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង។ ទី២- ឈ្មោះ ជុំ សម្បត្តិ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្នភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

ប្រតិបត្តិការខាងលើនេះ កម្លាំងល្បាត​​ដកហូត​វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យថាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច និងម៉ូតូចំនួន ១គ្រឿង ម៉ាកស៊ុយសូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1P.7121។

​បច្ចុប្បន្ន​ ​​ជនសង្ស័យទាំងពីរត្រូវ​បាន​ឃាត់ខ្លួន​ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តកសាងសំណុំរឿងតាមនីតិវិធី៕

photo_2016-06-09_05-44-35

photo_2016-06-09_05-44-38

photo_2016-06-09_05-44-36

photo_2016-06-09_05-44-37

មតិយោបល់