ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាជ្ញាធរនឹងកាត់ខ្សែកាបិ៍ដើម្បីលើកសោភណ្ឌភាពក្នុងក្រុង

ភ្នំពេញៈ ជាទូទៅគេសង្កេតឃើញថា ក្នុងរាជធានីភ្នំពេញ តែងតែមានភាពរញេរញៃ ដោយបណ្ដាញខ្សែភ្លើង ខ្សែកាបិ៍ និងខ្សែទូរស័ព្ទ ដែលបំពាក់ផ្ដុំគ្នា ភ្ជាប់នឹងបង្គោលភ្លើងក្បែរផ្ទះប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះក៏បង្កទៅជាអគ្គិភ័យផងដែរ នៅពេលដែលខ្សែបណ្ដាញទាំងនេះ មានការដាច់រលាត់ម្ដងៗ។ ហើយប្រជាពលរដ្ឋក៏តែងតែស្នើសុំឲ្យអាជ្ញាធរមានវិធានការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ ហើយពេលនេះ អាជ្ញាធរបានទទួលសំណើពលរដ្ឋហើយ ដោយមានវិធានការកាត់ខ្សែកាបិ៍ឆាប់ៗជាជំហានដំបូងក្នុងក្រុង បន្ថែមពីនោះអាជ្ញាធរក៏ស្នើសុំស្ថាប័នរដ្ឋពាក់ព័ន្ធចូលរួមសហការផងដែរ។

យោងទៅតាមលិខិតមួយសន្លឹករបស់សាលារាជធានីភ្នំពេញ ដែលសារព័ត៌មាន Post News ទទួលបានមុននេះ បានឲ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានី ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការរៀបចំបណ្ដាញខ្សែកាបិ៍តាមដងផ្លូវ ដែលត្រូវកាត់ទម្លាក់ក្នុងជំហានទី១ ដោយតម្រូវឲ្យអង្គភាពរដ្ឋ និងបណ្ដាក្រុមហ៊ុនឯកជន ដែលមានបណ្ដាញខ្សែកាបិ៍លើអាកាសទាំងអស់ ត្រូវចូលរួមសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គិសនីកម្ពុជា ក្រុមហ៊ុន CFOCN ក្រុមហ៊ុន PPCTV និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីចុះកាត់ខ្សែកាបិ៍ពីលើអាកាស និងក្រោមដី នៅតាមមហាវិថីមួយចំនួន មានដូចខាងក្រោម ៖

photo_2016-06-09_15-28-32photo_2016-06-09_15-28-34photo_2016-06-09_11-35-17 - Copy

មតិយោបល់