ព័ត៌មានជាតិ

យុវជនម្នាក់ ធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន នៅកាំជណ្តើរផ្ទះខ្លួន

កំពង់ឆ្នាំង: នៅវេលាម៉ោង ១ និង០០នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចកាំជណ្តើរផ្ទះ របស់ឈ្មោះ ងិន ម៉ុន ភេទប្រុស អាយុ៧១ឆ្នាំ នៅក្នុងភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ មានករណីធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ ងិន ស៊ីយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ បានយកខ្សែអង្រឹងចងភ្ជាប់នឹងកាំជណ្តើរថ្ម ហើយក៏ធ្វើអត្តឃាត ចង.កសម្លាប់ខ្លួនតែម្ដង។

មូលហេតុ៖ ខឹងឪពុកស្តីប្រដៅ រឿងផឹកស៊ី និងដើរលេងពេលយប់។

ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យដល់ទីតាំងខាងលើ សន្និដ្ឋានថា ពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសទេ រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់