ជប៉ុនៈ ជប៉ុនប្រឆាំងតវ៉ាជាមួយនឹងឯកអគ្គរដ្ឋទូតចិន នៅទីក្រុងតូក្យូ បន្ទាប់ពីនាវាចិនមួយគ្រឿង បានបើកចូលទៅកាន់កោះ កំពុងមានជម្លោះនៅសមុទ្រចិនខាងកើត។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦។
កោះសេនកាគូ ជាកោះមួយដែលគ្មានមនុស្សរស់នៅ ហើយត្រូវបានគ្រប់គ្រង ដោយប្រទេសជប៉ុន ស្របពេលដែលចិនបានអះអាងថា ជាកោះរបស់ ខ្លួនក្រោមឈ្មោះ កោះតាវយូ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ក្នុងនោះដែរ គេសង្កេតឃើញ ថា នាវារុស្ស៊ីក៏បានបើកចូលមកកាន់តំបន់នេះ អំទ្បុងពេលតែមួយ ជាមួយគ្នាផងដែរ។
កាលពីឆ្នាំ ២០១២ ទំនាក់ទំនងរវាងជប៉ុន និងចិនបានធ្លាក់ចុះ ក្រោយប្រទេស ជប៉ុនបានទិញកោះនេះពីម្ចាស់ឯកជនមួយ។
គួរបញ្ជាក់ដែរថា កោះនេះពិតជាមានសារៈសំខាន់ ព្រោះវាជាផ្លូវដឹកជញ្ជូនជិត ដែលសម្បូរដោយត្រីនៅខាងក្រោម និងមានសក្ដានុពលប្រេង និងឧស្ម័នទៀតផង៕
មតិយោបល់