ម៉ិកស៊ិក: យោងតាមរបាយការប្រចាំថ្ងៃ El Universal បានឲ្យដឹងថា កុមារជិតពាក់កណ្តាលក្នុងចំណោមកម្មករកុមារ ទាំងអស់ នៅក្នុងម៉ិកស៊ិក ឬ ៤៥,៩ភាគរយ ធ្វើការងារដោយមិនទទួលបានប្រាក់ឈ្នួលរបស់ពួក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១០ មិថុនានេះ។
តាមរបាយការណ៍ប្រចាំថ្ងៃដដែលនេះ ដោយបានស្រង់ទិន្នន័យពីការសិក្សាពីវិទ្យាស្ថានជាតិស្ថិតិរបស់ម៉ិកស៊ិកនិងភូមិសាស្ត្រ (Inegi) បានឲ្យដឹងថា ក្មេងស្រីប្រាំនាក់ក្នុងចំណោម ១០នាក់ ហើយក្មេងប្រុសនិងមនុស្សវ័យជំទង់កំពុងធ្វើការដោយមិនទទួលបានប្រាក់ចំណូល ដែលកុមារទាំងនោះមានចំនួន ១,១៦៥លាននាក់ដែលមិនទទួលបានប្រាក់ខែនោះទេសម្រាប់ការងាររទៅតាមសមត្ថភាពនិងប្រភេទការងាររបស់ពួកគេ។
ដោយឡែកកម្មករកុមារផ្សេងទៀត ចំនួន ៧១៩,០០០នាក់ ទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២.២០០ប៉េសូក្នុងមួយខែ ស្មើនឹងចំនួន ១២០ដុល្លារអាមេរិក ឬតិចជាងនេះ។
កុមារសរុបជាង២,៥លាននាក់នៅក្នុងប្រទេសម៉ិកស៊ិក ដែលមានអាយុចន្លោះពី ៥ទៅ១៧ឆ្នាំ ត្រូវធ្វើការទាំងអស់គ្នា ដើម្បីរួមចំណែកដល់ចំណូលគ្រួសារ ឬការបង់ប្រាក់សម្រាប់ការរៀន ឬការចំណាយផ្សេងៗរបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃខាងលើនេះ។ សរុបចំនួន ៣០,៥ភាគរយនៃកម្មករកុមារធ្វើការក្នុងវិស័យកសិកម្មបន្ទាប់ពីវិស័យឧស្សាហកម្ម ពាណិជ្ជកម្មនិងសេវាកម្ម ជាដើម៕
មតិយោបល់