ចិនៈ ក្រុមកងទ័ពអាកាស និងកងទ័ពរំដោះប្រជាជនចិន កំពុងត្រៀមបញ្ជូនយន្តហោះចម្បាំង នៅក្នុងបេសកកម្មមួយ ដើម្បីជាក្បួនហែមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសសឹង្ហបុរី សម្រាប់កិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាពេលខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨។
មន្ត្រីអាកាសចរណ៍កូរ៉េខាងត្បូង បានប្រាប់សារព័ត៌មាន South China Morning Post ថា យន្តហោះចម្បាំងចិន នឹងធានាផ្លូវហោះហើររបស់លោក គីម ទៅកាន់កិច្ចប្រជុំនោះ ហើយវាក៏ជាការកើនរំឭកដល់ភាគីអាមេរិក ចំពោះចេតនារបស់ក្រុងប៉េកាំងលើក្រុងព្យុងយ៉ាងផងដែរ។
ដោយសកម្មភាពនេះ ត្រូវបានគេមើលឃើញថា អាចជាសារមួយ ដែលចិនចង់ប្រាប់ទៅកាន់អាមេរិក និងសម្ព័ន្ធភាពពួកគេថា ចិននឹងនៅតែបន្តគាំទ្រ យ៉ាងរឹងមាំលើរបបដឹកនាំលោក គីម៕
មតិយោបល់