ព័ត៌មានជាតិ

បញ្ជូនមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀន៥នាក់ទៅតុលាការ

សៀមរាប: នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៥នាក់ និងវត្ថុតាងគ្រៀងញៀនមួយចំនូនធំ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

ជនសង្ស័យចំនួន៥នាក់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការស្រុកអង្គរជុំឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតចំណុច ភូមិថ្នល់ ឃុំចារឈួក ស្រុកអង្គរជុំ ខេត្តសៀមរាប។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានទី១. ឈ្មោះ ភឿន ទិត្យ ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិថ្នល់ឃុំចារឈួក ស្រុកអង្គរជុំខេត្តសៀមរាប ទី២. ឈ្មោះ ផោន ប៉ោក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅភូមិ ដូនស្វាឃុំចារឈួក ស្រុកអង្គរជុំ ខេត្តសៀមរាប ទី៣.ឈ្មោះ ជ្រាយ ញក់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិល្បើក ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប ទី៤.ឈ្មោះ ញ៉យ សាល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅ ភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប និងទី៥. ឈ្មោះ ម៉ៅ មិត ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក មានទីលំនៅភូមិករលំ ឃុំ តាសោមស្រុកអង្គរជុំ ខេត្តសៀមរាប។

វត្ថុតាងដកហូតបានថ្នាំញៀនចំនួន២០កញ្ចប់ធំ ៣កញ្ចប់តូច ដែលមានទំងន់៩.៩ក្រាម ទូរស័ព្ទដៃចំនួន៦គ្រឿង ដាវ១ដើម ព្រមទាំងឧបករណ៍ប្រើប្រាស់និងសម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ៕

IMG-20160610-WA0001

IMG-20160610-WA0002

មតិយោបល់