ព័ត៌មានជាតិ

ប្លន់ព្រហ្មចារីកុមារីក្នុងការដ្ឋានសំណង់បានសម្រេច រួចគេចខ្លួនបាត់ស្រមោល

ភ្នំពេញៈ កុមារីអាយុ៥ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខចាប់យក​ទៅរំលោភ​ក្នុងការដ្ឋាន​សំណង់ បាន​សម្រេច រួច​រត់គេចខ្លួន​បាត់ស្រមោល ​នៅក្នុងការដ្ឋានសំណង់បុរី ក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

បើតាមការ​ឲ្យដឹងថា ពីឪពុកក្មេងស្រីរងគ្រោះមានឈ្មោះ សេង ស្រស់ អាយុ៥៨ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកថា រូបគាត់និងក្រុមគ្រួសារមាន ស្រុកកំណើតនៅភូមិក្រសាំងឃុំយៀងស្រុកជាំក្សាន្តខេត្តព្រះវិហារ ម្តាយឈ្មោះ ឃុតមុំ អាយុ៤៣ឆ្នាំ បានចេញមកពីស្រុកមកភ្នំពេញធ្វើការសំណង់នៅការដ្ឌានភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ប្រភព​ឲ្យដឹងទៀតថា កុមារីរងគ្រោះឈ្មោះ សេង សុខឃឿន អាយុ៥ឆ្នាំ បាត់នៅម៉ោង៧និង៣០នាទី យប់ថ្ងៃទី០៩​មិថុនា​ លុះដល់ម៉ោងជិត៩ក៏ប្រទះឃើញកុមារីងគ្រោះអាក្រាតកាយមានឈាមចេញតាមប្រដាប់ភេទនៅក្នុងការដ្ឋានសំណង់បុរី ក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភព​បន្ថែមទៀតថា ដោយនៅកន្លែងកើតហេតុ ឪពុកក្មេងស្រីខាងលើបានប្រទះឃើញឈាម និងខោខ្លីរួម និងស្បែកជើងកុមារីដែលជន​មិនស្គាល់មុខបានសម្រាត​ និងធ្វើសកម្មភាពរំលោភ​ ចំណែកកុមារីរងគ្រោះសន្លប់ស្តោកស្តឹង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុផ្ផា។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវចាប់ជនប្រព្រឹត្តអំពើស្មោកគ្រោកទៅលើកុមារីរងគ្រោះមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

photo_2016-06-10_12-06-54

មតិយោបល់