ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពួកសកម្មប្រយុទ្ធកើនដល់ ៤៦នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន: ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបាននិយាយនៅថ្ងៃអាទិត្យនេះឲ្យដឹងថា ពួកសកម្មប្រយុទ្ធកើនឡើងដល់ ៤៦នាក់ហើយត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខនិងការវាយប្រហារតាមអាកាសនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងរយៈពេលតែមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១២ មិថុនានេះ។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្តល់ប្រតិបតិ្តការប្រចាំថ្ងៃឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកងកម្លាំងសន្តិសុខនិងការពារជាតិអាហ្វហ្គានីស្ថានធ្វើប្រតិបត្តិការយោធានិងការសម្អាតជាច្រើនបានសម្លាប់សកម្មប្រយុទ្ធ ៤៦នកា់ និងរងរបួស ២៤នាក់និងឃាត់ខ្លួនពួកសកម្មប្រយុទ្ធបួននាក់ផ្សេងទៀត។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ផងដែរថា ការបាត់បង់បុគ្គលិកយោធា ១១នាក់ ក្នុង ឧប្បត្តិហេតុដាច់ដោយឡែក ក្នុងរយៈពេលដូចគ្នានេះ។ក្រុមសកម្មប្រយុទ្ធមិនទាន់ធ្វើអត្ថាធិប្បាយ៕

us-afghan-georgian

មតិយោបល់