ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះទីក្រុងស៊ាងហៃ បួននាក់រងរបួស

ចិន: អាជ្ញាធរបាននិយាយថា មនុស្សបួននាក់បានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅឯព្រលានយន្តហោះអន្តរជាតិ Shanghai Pudong នាទីក្រុងស៊ាងហៃ នៅរសៀលថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃទី១២ មិថុនានេះ។

គ្រោះថ្នាក់នេះបានកើតឡើងនៅប្រហែល ២និង២០នាទីរសៀលនៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យនៅក្នុងស្ថានីយទី២ នៅពេលដែលមានការច្នៃបំផ្ទុះ​គ្រាប់បែក​។ នេះបើយោងតាមអាជ្ញាធរព្រលានយន្តហោះក្រុងស៊ាងហៃ ដែលបានស្រង់សម្តីរបស់ប្រធានគ្រប់គ្រងព្រលានយន្តហោះនេះផ្ទាល់តែម្តង។

អ្នករងរបួសកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យថ្មីមួយកន្លែង ស្ថិតនៅក្នុងស្រុក Pudong ហើយអ្នករងរបួសទាំងនោះ គឺមានម្នាក់រងរបួសធ្ងន់ធ្ងរជាងគេ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត។

ការស៊ើបអង្កេតដំបូងបានរកឃើញភស្តុតាងដែលបង្ហាញថា អ្នករងរបួសផ្សេងទៀតដែលរួមមានបុរសម្នាក់ដែលមានវ័យ ៥៣ឆ្នាំ ជាជនជាតិហ្វ៊ីលីពីន ព្រមទាំងបុរស ៦៧ឆ្នាំម្នាក់និងស្ត្រីម្នាក់៦៤ឆ្នាំ ដែលអ្នកទាំងពីរគឺជាជនជាតិចិន។ ពួកគេបានរងរបួសក្បាល ដៃ និងជើងរបស់ពួកគេ៕

IB7E-fxszkzy5141744

មតិយោបល់