ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធាន CIA បញ្ជាក់ថា អារ៉ាប៊ីសាអូឌីតមិនជាប់ពាក់ព័ន្ធការវាយប្រហារក្រុងញូវយ៉កទេ

អាមេរិក: ប្រធានទីភ្នាក់ងារចារកម្មសម្ងាត់អាមេរិក CIA លោក John Brennan បានបញ្ជាក់ថា របាយការណ៍ចំនួន ២៨ទំព័រ នៃការស៊ើបអង្កេតរបស់សភាអាមេរិក កាលពីឆ្នាំ២០០២ ហើយពួកគេនឹងបង្ហាញជាសាធារណៈនាពេលឆាប់ៗខាងមុខនេះ ថា រដ្ឋាភិបាលអារ៉ាប៊ី​សាអូឌីតមិនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេវរកម្ម នៅទីក្រុងញូវយ៉កនោះទេ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។

ក្រុមគ្រួសារជនរងគ្រោះក្នុងការវាយប្រហារនេះ ចង់បានបាយការណ៍ឆ្នាំ២០០២ ត្រូវធ្វើឡើងជាសាធារណៈ និងការរួមស៊ើបអង្កេតក្នុងសកម្មភាព​សហគមន៍ស៊ើបការណ៍មុននិងក្រោយការវាយប្រហារភេរវករ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។

វាត្រូវបានរំពឹងទុកជាទូទៅថា ទំព័រនេះទាក់ទងពលរដ្ឋអារ៉ាប់ប៊ីសាអូឌីតនិងការផ្តល់ហិរញ្ញប្បទានមានទ្រព្យសម្បត្តិនៃប្រតិបត្តិការភេរវករ។
ប៉ុន្តែរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីតបានច្រានចោលការចោទប្រកាន់ខាងលើនេះផងដែរ ហើយក្រុមគ្រួសារជនរងគ្រោះត្រូវបានរង់ចាំអស់រយៈពេល ១៤ឆ្នាំមកហើយក្នុងការអានសេចក្តីសន្និដ្ឋានរបស់រដ្ឋាភិបាល។

សូមបញ្ជាក់ថា ការវាយប្រហារភេវរកម្មនៅទីក្រុងញូវយ៉ក កាលពីឆ្នាំ២០០១ បានសម្លាប់មនុស្សប្រមាណ ៣.០០០នាក់។ ហើយរបាយការណ៍​ចំនួន ២៨ទំព័រនេះ នឹងត្រូវចេញផ្សាយជាសាធារណៈ ដើម្បីឲ្យដឹងថាតើនរណាខ្លះដែលនៅពីក្រោយខ្នងចំពោះការវាយប្រហារភេវរកម្មកលើ​សហរដ្ឋអាមេរិក ដូច្នេះលោកប្រធាន CIA សង្ឃឹមថា របាយការណ៍នេះ វាជារឿងល្អផងដែរ ក្នុងការទាញប្រទេសអារ៉ាប់ប៊ីសាអូឌីត មិនបានរួម​ចំណែក​ក្នុងការទទួលខុសត្រូវឡើយ៕

b51babf18958fe9a26c3bd34bda22a6933a45903

មតិយោបល់