ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ស្លាប់និងរបួសកើនដល់ ៥០នាក់ ខណៈដែលបំផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យ

ប៉ាគីស្ថាន: ប្រព័ន្ធផ្សព្វផ្សាយ Urdu នៅក្នុងស្រុកបានរាយការណ៍បន្ថែមទៀតថា
យ៉ាងហោចណាស់ មនុស្ស ១០នាក់បានស្លាប់និង ៤០នាក់ទៀតរងរបួស ​នៅពេលដែល​បំផ្ទុះគ្រាប់បែកមួយ បានវាយប្រហារមន្ទីរពេទ្យស៊ីវិលមួយកន្លែង នៅក្នុងទីក្រុង Quetta ភាគនិរតី​ប្រទេស​ប៉ាគីស្ថាន កាលពីព្រឹកថ្ងៃចន្ទ​នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃ​ទី​០៨ សីហា ឆ្នាំ២០១៦នេះ។

បើតាមសារព័ត៌មាន Geo News បាននិយាយថា ករណីបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅម៉ោង​ប្រហែល ៩និង៥០នាទីព្រឹក ត្រូវនឹងម៉ោងក្នុងស្រុក នៅទីក្រុង Quetta នៃរដ្ឋធានីខេត្ត Balochistan។ ហើយករណីបំផ្ទុះនេះមិនត្រូវបានគេស្គាល់នៅឡើយទេរហូតមកដល់ពេលនេះ។

ដោយឡែក គ្មានក្រុមណាមួយ​ បានចេញមុខប្រកាសទទួលខុស ត្រូវចំពោះការវាយប្រហារនេះនៅឡើយ​ទេ​​។ ប៉ុន្តែក្រុមប៉ូលិស បានប្រញាប់ទៅកន្លែងផ្ទុះនោះ ដើម្បីធ្វើការស៊ើបអង្កេតជាបន្ទាន់៕

hospital in Pakistan's southwest Quetta city 02hospital in Pakistan's southwest Quetta cityhospital in Pakistan's southwest Quetta city 01

មតិយោបល់