ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សរាប់ពាន់នាក់ចូលរួមកំដរបុណ្យសពជាផ្លូវការលើកដំបូង បន្ទាប់ពីការបាញ់ប្រហារនៅ Orlando

អាមេរិក: មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកំដរបុណ្យសព នៅកណ្តាលភាគខាងត្បូងទីក្រុងអូឡែនដូ រដ្ឋផ្លរីដា នៅសហរដ្ឋអាមេរិក ជាផ្លូវការលើកដំបូង ដើម្បីរំលឹកដល់ជនរងគ្រោះក្នុងការបាញ់ប្រហារសម្លាប់មនុស្សកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាម ការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៤ មិថុនានេះ។

មនុស្សមកពីជុំវិញក្រុង Florida បានប្រមូលផ្តុំគ្នាអធិស្ឋាននិងការដុតទៀន។ ពួកគេមួយចំនួនបានដាក់ផ្កានិងសរសេរពាក្យលើកទឹកចិត្ត នៅលើចិញ្ចើមផ្លូវផងដែរ។

ខ្មាន់កាំភ្លើងម្នាក់ត្រូវបានសម្លាប់ និងមនុស្ស ៥៣នាក់ផ្សេងទៀតរងរបួសនៅក្នុងការបាញ់ប្រហារកាលពីព្រឹកថ្ងៃអាទិត្យនៅ ឯក្លិបរាត្រីដែល ស្រឡាញ់ភេទដូចគ្នានៅ Orlando។ វាជាការបាញ់រង្គាលធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកនិងការវាយប្រហារភេរវកម្មសម្លាប់មនុស្ស ច្រើនបំផុតគិតចាប់តាំងពីការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី១១ កញ្ញា ក្នុងឆ្នាំ២០០១ នៅចំកណ្តាលទីក្រុងញូវយ៉ក។

បើតាមមន្ត្រីប្រចាំនៅមន្ទីរបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា មានមនុស្ស៥នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងន់នៅឡើយ បន្ទាប់ពីពួកគេរង របួសនៅក្នុងការវាយប្រហារនេះ។

ដោយឡែកមនុស្ស ២៩នាក់កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយស្ថានភាពរបស់ពួកគេនៅឈឺនិងភ័យរន្ធត់ខ្លាំង។ ហើយមនុស្ស ៦នាក់ផ្សេងទៀតគ្រោងនឹងធ្វើការវះកាត់ផងដែរ៕

_89970238_033461649_89958099_c5d6cea1-d4ec-431b-ad94-96ba191f5a3c _89961151_pulse_club_attack_624v2 _89970443_033452149 kjkj

មតិយោបល់