ព័ត៌មានអន្តរជាតិ

សភាជាតិវៀតណាម សម្រេចតែងតាំងនាយករដ្ឋមន្ត្រីថ្មី

(ហាណូយ)៖ សភាជាតិរបស់វៀតណាម បានសម្រេចតែងតាំង លោក Nguyen Xuan Phuc ជានាយករដ្ឋមន្ត្រីថ្មី បន្តពីលោក ង្វៀន តាន់យុង ដែលបានផុតអាណត្តិកាលពីថ្ងៃពុធ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០១៦។

លោក Nguyen Xuan Phuc បានទទួលសំឡេងបោះឆ្នោតគាំទ្រ ៤៤៦ លើ ៤៩០ សំឡេង ដែលមានន័យថាចាប់ពីពេលនេះតទៅលោក នឹងក្លាយជានាយករដ្ឋមន្ត្រីវៀតណាមក្នុងកិច្ចប្រជុំសម័យលើកទី១១ នៃសម័យប្រជុំសភាលើក ទី១៣ នៅក្នុងរដ្ឋធានីហាណូយ។

នៅក្នុងខែមេសា នេះវៀតណាមបានផ្លាស់ប្តូរមេដឹកនាំដ៏គួរឲ្យកត់សម្គាល់ ដូចជាការផ្លាស់ប្តូរប្រធានសភា, ប្រធានាធិបតី, និង នាយករដ្ឋមន្ត្រី៕

photo_2016-04-06_20-17-49photo_2016-04-06_20-16-56

មតិយោបល់