ជប៉ុន: បើយោងតាមរបាយការណ៍ក្នុងស្រុកបានឲ្យនៅថ្ងៃពុធនេះថា អភិបាលក្រុងតូក្យូលោក Yoichi Masuzoe បានលា លែងពីតំណែងនៅលើរឿងអាស្រូវនៃការប្រើប្រាស់មូលនិធិនយោបាយខុសពីធម្មតា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី១៥ មិថុនានេះ។
សមាជិកសភាមកពីគណបក្សនានា បានបើកកិច្ចប្រជុំទីក្រុងតូក្យូ បានដាក់ប្តឹងប្រឆាំងនឹងលោកអភិបាលរូបនេះ ពីបទរំលោភលើសេចក្តីទុកចិត្ត។
លោកអភិបាលនេះបានត្រូវបានរកឃើញថាបានប្រើប្រាស់មូលនិធិខុសចំនួន ៤,៤លានយ៉េន ស្មើនឹងប្រហែល ៤១.០០០ដុល្លារសហរដ្ឋ អាមេរិក ពីមូលនិធិនយោបាយរបស់លោកដើម្បីបង់វិក័យប័ត្រសណ្ឋាគារ និងចំណាយដែលទំនងជាបរិភោគអាហារក្រុមគ្រួសារ និងការចំណាយ លើការជាប់ពាក់ព័ន្ធរបស់លោកក្នុងការទិញស្នាដៃសិល្បៈប្រហែល ១០០ នេះបើយោងតាមក្យូដូរបស់ជប៉ុន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ដំបូងនៅក្នុងខែមេសាថា លោក Masuzoe ត្រូវបានរកឃើញបានប្រើប្រាស់រថយន្តរបស់រដ្ឋជាញឹកញាប់ ដើម្បីធ្វើដំណើររវាងរដ្ឋធានីទៅផ្ទះរបស់ខ្លួន នៅក្នុងវិស្សមកាលរបស់លោក នៅក្នុងនិទាឃរដូវក្តៅនៅតំបន់រមណីយដ្ឋានមួយ នៅខាងក្រៅទី ក្រុងតូក្យូ និងបានចំណាយប្រាក់អស់ជាង ២០០លានយ៉េន ស្មើនឹងប្រហែលចំនួន ១,៨៩លានដុល្លារ ក្នុងការធ្វើដំណើរកំសាន្តនៅបរទេស ចំនួន ៩លើក ចាប់តាំងពីក្លាយជាទេសាភិបាលនៅខែកុម្ភៈឆ្នាំ ២០១៤។
សូមបញ្ជាក់ថា លោក Naoki Inose អតីតអភិបាលក្រុងតូក្យូ បានជំនួសដោយលោក Masuzoe បានលាឈប់នៅចុងឆ្នាំ២០១៣ ដោយសាររឿងអាស្រូវប្រាក់មូលនិធិដូចគ្នាផងដែរ៕
មតិយោបល់