ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងប៉ូលិលបណ្តាលឲ្យ៤០នាក់ របួស និង៥៨នាក់ ត្រូវចាប់ខ្លួន

បារាំង: ការតវ៉ានៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង លើការធ្វើកំណែទម្រង់ពលកម្មថ្មីដែលបានក្លាយទៅជាអំពើហិង្សា យ៉ាងហោចណាស់មនុស្ស ៤០នាក់រងរបួស ក្នុងនោះមានប៉ូលិស២៩នាក់ និងចាប់ខ្លួន៥៨នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី១៥ មិថុនានេះ។

យ៉ាងហោចណាស់ ក្រុមបាតុករ ៧៥.០០០នាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានី ស្របពេលដែលសភាជាន់ខ្ពស់កំពុងតែពិភាក្សាជជែកដេញដោលនៃការផ្លាស់ប្តូរច្បាប់ការងារថ្មី។ ទីក្រុង Eiffel Tower គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលបានទាក់ទាញភ្ញៀវទេសចរមកកំសាន្តនៅបារាំងច្រើនបំផុត តែឥឡូវនេះត្រូវបានបិទដោយសារតែការធ្វើកូដកម្មតាមរយៈសកម្មភាពបុគ្គលិក។

កំណែទម្រង់ពលកម្មដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់និយោជកក្នុងការជួលកម្មក។ ច្បាប់នេះនឹងកំណត់លើម៉ោងធ្វើការ ដែលត្រូវបានអនុម័តដោយរដ្ឋសភា (សភាជាន់ទាប) និងឥឡូវនេះត្រូវឆ្លងតាមរយៈព្រឹទ្ធសភា។ ការប៉ះទង្គិចគ្នានៅទីក្រុងប៉ារីសពាក់ព័ន្ធប្រជាជនច្រើនរយនាក់ពាក់ម៉ាស់ ដែលក្រុមប៉ូលិសបានឆ្លើយតបដោយឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹក។ រថយន្តអគ្គិសនីចំនួនពីរត្រូវបានគេដុត និងបួនគ្រឿងនៅកន្លែងផ្សេងទៀតនៅក្នុងទីក្រុងប៉ារីស ក៏ត្រូវបានគេដុតផងដែរ។

សិស្សនិស្សិតនិងសហជីពជាច្រើនដែលបានរៀបចំការប្រឆាំងតវ៉ានៅទូទាំងប្រទេស អស់រយៈពេលជាច្រើនសប្តាហ៍នៃសកម្មភាពឧស្សាហកម្មការងារថ្មី។ សហជីព CGT បានឱ្យដឹងថា មនុស្ស ១,៣លាននាក់បានធ្វើបាតុកម្មតវ៉ាប្រឆាំង ប៉ុន្តែការប៉ាន់ប្រមាណរបស់ប៉ូលិសគឺមានកម្រិតទាបប្រហែល ១២៥.០០០នាក់។ កម្មករផ្លូវដែកនិងអ្នកបើកបរតាក់ស៊ីផងដែរ គឺធ្វើកូដកម្មរំខានដល់ការដឹកជញ្ជូន។

ភាពចលាចលនេះបានធ្វើឡើងស្របពេលជាមួយនឹងការប្រកួតបាល់ទាត់អឺរ៉ូឆ្នាំ២០១៦ ជាបញ្ហាចម្បងសម្រាប់ក្រុមប៉ូលិសរបស់ប្រទេសបារាំង បានបំផ្លិចបំផ្លាញរួចទៅហើយ ដោយអំពើហិង្សានៅក្នុងចំណោមអ្នកគាំទ្រទាំងអស់នោះ។ នៅក្នុងការតវ៉ាដាច់ដោយឡែកមួយ អ្នកបើកយន្តហោះ Air France ដែលបានធ្វើកូដកម្មដើម្បីទាមទារលក្ខខណ្ឌការងារប្រសើរជាងមុន ក៏បាននាំគ្នាធ្វើបាតុកម្មផងដែរ។ ក្រុមហ៊ុននេះបានឱ្យដឹងថា ប្រមាណជា ២០ភាគរយនៃការហោះហើរក្រុមហ៊ុន Air France ទាំងអស់ត្រូវបានលុបចោល៕

11 22 33 44 55 66 77

មតិយោបល់