ចិនៈបុរសម្នាក់ធ្វើពុតជាពិការជើង ដើម្បីសុំលុយនៅតាមផ្លូវ ត្រូវបានអ្នកធ្វើដំណើរម្នាក់បកអាក្រាតការពិត ក្នុងចំណោមហ្វូងមនុស្សបុរសជនជាតិចិនម្នាក់ បានញាត់ជើងទាំងពីរទៅខាងក្រោយ បញ្ចូលទៅក្នុងខោខ្លីប្រអប់ ដើម្បីបង្ហាញថាគាត់គ្មានជើង។
គាត់បានស្លៀកខោជើងវែង ដើម្បីបិទបាំងភ្លៅ ហើយអង្គុយនៅលើបន្ទះស្កីដើម្បីធ្វើដំណើរសុំទាននៅតាមផ្លូវក្នុងតំបន់មួយនោះ។
ប៉ុន្តែគាត់ត្រូវបានបកអាក្រាតការពិត ដោយសារអ្នកធ្វើដំណើរម្នាក់ដែលមិនជឿសកម្មភាពរបស់ជនពិការនោះ។
បើតាមវីដេអូ គេឃើញអ្នកធ្វើដំណើរម្នាក់ បានសម្រាតខោវែងបុរសពិការ ស្របពេលដែលបុរសពិការ ព្យាយាម រត់នៅលើក្តាស្កី ប៉ុន្តែរត់មិនទាន់ក៏ត្រូវអ្នកដំណើរនោះ សម្រាតបានសម្រេច ហើយធ្វើឲ្យមនុស្សជាច្រើនបានដឹងនូវអាថ៌កំបាំងរបស់បុរសពិការនោះ។
បើតាមការសន្និដ្ឋានរូបភាពវីដេអូនេះ ត្រូវបានគេថតនៅក្នុងប្រទេសចិន ហើយរូបភាពវីដេអូមួយនេះត្រូវបានគេបើកមើល ២៨ ៩០០ដងនៅលើគេហទំព័រ Liveleak.com ក្រោយពេល Upload បានត្រឹម ៦ម៉ោងមុខ៕
មតិយោបល់