អាហ្វហ្គានីស្ថានៈ របាយការណ៍ភ្នាក់ងារព័ត៌មាន Al-Alam បានឲ្យដឹងថា អាហ្វហ្គានីស្ថានមានខឹងសម្បារយ៉ាងខ្លាំង ក្រោយបង្ហាញសាកសពកុមារមួយចំនួន និងជនស៊ីវិលជាង ៣០ នាក់ទៀត ដែលពួកគេនិយាយថា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ដឹកនាំដោយអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។
បុរសម្នាក់ បាននិយាយថា «មនុស្ស ៧នាក់ ត្រូវបានសម្លាប់ ក្រោយការវាយប្រហារនេះ ដោយក្នុងនោះ បងប្រុសក្មេក និងសមាជិកគ្រួសាររបស់គាត់ទាំងអស់»។
អ្វីដែលគួរឲ្យរន្ធត់ និងសោកស្ដាយបំផុតនោះ គឺសាកសពដែលបានប្រទះឃើញនៅទីនោះ ជាកុមារតូចៗ ឬស្ត្រី ដែលអ្នកទាំងនោះ មិនមែនជាពួកតាលីបង់ទេ ត្រូវបានសម្លាប់ដោយគ្មានកំហុស៕
មតិយោបល់