ឥណ្ឌា: មន្រ្តីបាននិយាយនៅថ្ងៃពុធនេះថា យ៉ាងហោចណាស់មនុស្ស ៣០នាក់ត្រូវបានស្លាប់ និងមនុស្សប្រាំបីនាក់ទៀតរង របួស បន្ទាប់ពីរថយន្តដឹកពួកគេបានរអិលចេញពីផ្លូវភ្នំមួយ ហើយបានធ្លាក់ចូលទៅក្នុងជ្រោះជ្រៅនៅក្នុងរដ្ឋធានី Meghalaya ភាគខាងជើងរបស់ ប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៥ មិថុនានេះ។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃអង្គារ៍ ដែលមានចម្ងាយប្រមាណ ១៤០គីឡូម៉ែត្រ ពីរដ្ឋធានី Meghalaya។
លោកបានបន្ថែមថា មនុស្ស ៣០នាក់ត្រូវគេជឿថាត្រូវបានស្លាប់នៅក្នុងការគ្រោះថ្នាក់ចរាចរណ៍នេះ ហើយក្រុមសង្គ្រោះត្រូវបានគេបញ្ជូនទៅ សង្គ្រោះនៅកន្លែងកើតហេតុ និងបានជម្លៀសមនុស្សប្រាំបីនាក់នៅក្នុងស្ថានភាពរងរបួសនោះ។
នាយករដ្ឋមន្ដ្រីឥណ្ឌា លោក Narendra Modi បានសម្តែងនូវការឈឺចាប់ និងទុក្ខព្រួយយ៉ាងជ្រាលជ្រៅលើការបាត់បង់ជីវិតក្នុងគ្រោះថ្នាក់នេះ។
សូមបញ្ជាក់ថា តាមរបាយការណ៍ថ្មីបំផុតមួយចេញផ្សាយដោយក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌាបានឲ្យដឹងជាផ្លូវការថា កាលពីឆ្នាំមុន មនុស្ស ១៤៦.១៣៣នាក់បានស្លាប់ និង៥០០.២៧៩នាក់ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសឥណ្ឌា៕
មតិយោបល់