រតនគិរីៈ បើទោះបីជារាជរដ្ឋាភិបាល ជាពិសេសរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានប្រកាសជាសាធារណៈនៅប៉ុន្មានថ្ងៃមុននេះថា បិទអាជ្ញាប័ណ្ណនាំឈើប្រណីតចេញទៅក្រៅប្រទេសនោះក្តី ក៏ករណីការនាំឈើចេញនៅតែបន្តកើតមានក្នុងភូមិសាស្ត្រមួយចំនួនក្នុងខេត្តរតនគិរីដដែល ហើយការនាំចេញឈើបានដោយរលូននោះត្រូវគេដាក់ការសង្ស័យថា មកពីមន្ត្រីជំនាញមួយចំនួនឃុបឃិតជាមួយក្រុមឈ្មួញតែម្តង ។
បើតាមការឲ្យដឹងទៀតថា សព្វថ្ងៃឈ្មួញជនជាតិវៀតណាមដែលមានលុយរាប់ម៉ឺនដុល្លារបានសហការកស៊ីជាមួយឈ្មួញខ្មែរជាច្រើនក្រុមដឹកជញ្ជូនឈើប្រណីតខុសច្បាប់នៅពេលយប់យ៉ាងគគ្រឹកគគ្រេងចេញពីទីរួមខេត្តរតនគិរីតាមផ្លូវជាតិលេខ៧៨ឆ្ពោះទៅប្រទេសវៀតណាមតាមច្រករបៀងចំនួន២គឺច្រករបៀងភូមិភិៈ ស្ថិតក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវនិងច្រករបៀង១៩ស្ថិតនៅក្រោយកាស៊ីណូក៏មានឈើប្រណីតហូរចេញយ៉ាងចះដៃផងដែរ។
ជាក់ស្តែងកាលពីយប់ថ្ងៃទី១៣ មិថុនា២០១៦នៅចំណុចច្រករបៀងភូមិភិៈ គេឃើញរថយន្តលុច្សស៊ីសពណ៌ខ្មៅរបស់ចែមុ ីកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីតខុសច្បាប់ចេញទៅវៀតណាមយ៉ាងសកម្មដោយពុំមានសមត្ថកិច្ចណារេរាំងនោះឡើយ។
បើតាមអ្នករកស៊ីតូចៗបានឲ្យដឹងថាស្ថាប័នដែលមានតួនាទីបង្ក្រាបបទល្មើសជាច្រើនកន្លែងនោះដេកចាំយកលុយហើយយកលុយច្រើនជាងគេគឺស្ថាប័នមេព្រៃប៉ូលិសក្រសួងនិងគយចល័តដែលមានទីតាំងនៅស្រុកអូរយ៉ាដាវ ។
ប្រភពដដែលបានបន្តទៀតថានៅក្នុងខេត្តរតនគិរីឈើប្រណីតដែលមានការកាប់បំផ្លាញច្រើនជាងគេគឺនៅស្រុកវ៉ើនសៃស្រុកតាវែងស្រុកលំផាត់ស្រុកសៀមបាងខេត្តស្ទឹងត្រែងស្រុកកោះញ៉ែកខេត្តមណ្ឌលគិរីដោយក្រុមឈ្មួញឲ្យប្រជាពលរដ្ឋនៅក្នុងភូមិកាប់ចេញពីព្រៃឧទ្យានជាតិការពារសត្វតូចដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តរតនគិរីនិងស្រុកលំផាត់គឺក្រុមឈ្មួញធំៗបានជួលប្រជាប្រពលរដ្ឋក្នុងតំបន់កាប់ចេញពីដែនជម្រកការពារសត្វព្រៃលំផាត់ដឹកតាមរថយន្តលុច្សស៊ីសតាមផ្លូវកាត់ភូមិសមុទ្រឃុំសេដាបន្តដំណើតាមផ្លូវជាតិលេខ៧៨ចូលតាមច្រករបៀងទាំង២ខាងលើ ។
ជាមួយគ្នានេះដែរក្រុមឈ្មួញបានត្អួញត្អែរទៀតថាការរកស៊ីសព្វថ្ងៃមិនសូវចំណេញនោះទេដោយមានសមត្ថកិច្ចច្រើនពេកពេលបង់លុយខែហើយដឹកបាន១០ទៅ២០ថ្ងៃត្រូវស្ថាប័នទាំងនោះបិទមិនឲ្យនាំឈើចេញទៅក្រៅប្រទេសទេ ។
ទាក់ទិនទៅនឹងបញ្ហាខាងលើភ្នាក់ងារសារព័ត៌មាននាគរាជមិនអាចសុំការបំភ្លឺពីលោកកែបកត់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីចំណែកខាងគយចល័តប្រចាំនៅស្រុកអូរយ៉ាដាវក៏មិនអាចសុំការបំភ្លឺបានដែរ៕
មតិយោបល់