អាមេរិកៈ ក្រុមជម្រើសជាតិប៉េរូ បានទម្លាក់ក្រុមខ្លាំងប្រេហ្ស៊ីល ពីពានរង្វាន់ Copa America 2016 ត្រឹមវគ្គចែកពូល ក្រោយយកឈ្នះដោយលទ្ធផល១ទល់នឹង០ មុននេះបន្តិចនៅកីឡដ្ឋាន Gillette Stadium សហរដ្ឋអាមេរិក។
ការប្រកួតនៅវគ្គទី១ ក្រុមទាំងពីរ បានដាក់សម្ពាធគ្នាយ៉ាងខ្លាំង នៅតែមិនអាចរកគ្រាប់បាល់បាន។ ការប្រកួតឈានដល់វគ្គទី២ នាទីទី៧៥ ខ្សែប្រយុទ្ធ Raúl Ruidíaz បានបើកការនាំមុខឲ្យ ប៉េរូ ដោយយកទ្រូងចាំតែត ប៉ុន្តែបាល់ត្រូវដៃចូលទី ប្រេហ្ស៊ីល តែអាជ្ញាកណ្តាលមើលមិនឃើញ។ លទ្ធផល១ – ០នេះ រក្សារហូតដល់ចប់ការប្រកួត។
សរុបលទ្ធផលក្នុងវគ្គចែកពូល ប៉េរូ ឈរលេខ១ មាន៧ពិន្ទុ ខណៈ ប្រេហ្ស៊ីល បានត្រឹមខកចិត្ត ចំពោះការធ្លាក់ចេញ ដោយចាញ់ក្រុមលេខ២ អេក្វាទ័រ តែ១ពិន្ទុប៉ុណ្ណោះ៕
https://youtu.be/M8dXEWFu38o
មតិយោបល់