ព័ត៌មានជាតិ

កម្លាំងប៉េអឹមខណ្ឌសែនសុខឃាត់ខ្លួនក្មេងទំនើង៥នាក់ យកមកធ្វើការអប់រំ

ភ្នំពេញ: ក្មេងទំនើងមួយក្រុមត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខបានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១និង២០នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

កម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខបានឲ្យដឹងថា ក្មេងទំនើងទី១.ឈ្មោះ ឃួន វុទ្ធី ភេទប្រុស អាយុ២៤ មុខរបរជាងសិប្បកម្មស្នាក់នៅភូមិទនប់ស/ក ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី២.ឈ្មោះ ឃួន សៅវណ្នី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករធ្វើសប្បកម្មស្នាក់នៅជាមួយគ្នា។ ទី៣.ឈ្មោះ ស្រេង លីសៀ ភេទប្រុសអាយុ២១ឆ្នាំ មុខរបរកម្មករធ្វើសប្បកម្ម ស្នាក់នៅជាមួយគ្នា។ ទី៤.ឈ្មោះ សុខ ហៀង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសប្បកម្មស្នាក់នៅជាមួយគ្នា។ ទី៥.ឈ្មោះ ជា ប៊ុនធឿន ភេទប្រុស អាយុ២១ឆ្នាំ មុរបរកម្មករសិប្បកម្មស្នាក់នៅជាមួយគ្នា។

កម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខបានដឹងទៀតថា ពេលកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានចេញល្បាតក៏ប្រទះឃើញក្មេងទំនើងមួយក្រុមកាន់ដំថ្មបំរ៉ុងធ្វើសកម្មភាព ដែលបង្កឲ្យមានភាពអសកម្មក្នុងសង្គម ហើយត្រូវកម្លាំងយើងបានឃាត់ខ្លួនបញ្ជូនមកកងរាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បីការអប់រំ៕

មតិយោបល់