ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ជាង ១.៥០០នាក់ កំពុងស្វែងរកអ្នកបើកយន្តចម្បាំង កំពុងបាត់ខ្លួនម្នាក់ទៀតនៅវៀតណាម

វៀតណាម: បើយោងតាមក្រសួងការពារជាតិបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ បេសកកម្មស្វែងរកនិងជួយសង្គ្រោះនៅតែ បន្តធ្វើសម្រាប់ អ្នកបើកយន្តហោះចម្បាំងប្រភេទ SU-30 ម្នាក់ទៀត ដែលបានបាត់ខ្លួននៅប្រទេសវៀតណាម ដោយមានមនុស្សចូលរួមជាង ១.៥០០នាក់ ក្នុងការស្វែងរកនេះ ហើយកាលពីម្សិលមិញទូកអ្នកនេសាទបានជួយសង្គ្រោះអ្នកបើកយន្តហោះចម្បាំងបានម្នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៦ មិថុនានេះ

យន្តហោះចម្បាំងប្រភេទ SU-30 របស់រុស្ស៊ី ដែលបានលក់ឲ្យកងកម្លាំងអាកាសវៀតណាមបាត់ខ្លួនពីអេក្រង់រ៉ាដា ខណៈពេលបំពេញបេសកកម្ម បណ្ដុះបណ្ដាលមួយនៅឈូងសមុទ្ររបស់ប្រទេសវៀតណាមភាគកណ្តាលខេត្តង៉េអាន កាលពីព្រឹកថ្ងៃអង្គារ៍កន្លងទៅ។

ក្រុមជួួយសង្រ្គោះបាននឹងកំពុងតែស្វែងរកឃើញប្រអប់ខ្មៅរបស់យន្តហោះត្រូវបានដាក់ពង្រាយផងដែរ។

សរុបចំនួន ១.៥៦៤នាក់នៅក្នុងនោះមាន កងទ័ពជើងទឹក, ឆ្មាំសមុទ្រ, ឆ្មាំព្រំដែន កងកម្លាំងការពារអាកាស, យោធាភូមិភាគ និងអ្នកនេសាទ ៤នាក់ ព្រមទាំងនាវា ១០២គ្រឿង និងយន្តហោះ ៥គ្រឿង ត្រូវបានចូលរួមជាមួយការស្វែងរកនិងជួយសង្គ្រោះ ដែលបានបន្តស្វែងរកនៅក្នុងរយៈ ពេលបីមកហើយ៕

image

មតិយោបល់