ហុងកុងៈ លោក Donald Tsang ដែលជាអតីតមេដឹកនាំក្រុងហុងកុង និងជាមន្ត្រីមានឋាន:ខ្ពស់ម្នាក់ នៅក្នុងប្រទេសចិន ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ២០ខែ កាលពីថ្ងៃសុក្រ ពីបទកំហុសវិជ្ជាជីវៈនៅក្នុងការិយាល័យសាធារណៈ ពាក់ព័ន្ធនឹងការស៊ីសំណូក។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Tsang អាយុ ៧២ ឆ្នាំ ធ្លាប់បានមានវត្តមាន២ដងហើយ នៅមុខសាធារណជន ក្នុងអំឡុងពេលចាប់ផ្តើម វិនិច្ឆ័យទោសនៅគ្រាមុន នៅក្នុងខែធ្នូ ឆ្នាំ២០១៦ ។
ការចោទប្រកាន់ ទៅលើលោក Tsang ដោយសារ តែគាត់បានទទួល យកសំណូកពីការជួលផ្ទះល្វែង មួយកន្លែងទៅ ឲ្យក្រុមហ៊ុន Shenzhen East Pacific Group ដែលជាក្រុមហ៊ុនចលនទ្រព្យរបស់ មហាសេដ្ឋីម្នាក់ និងជាសមាជិកនៃក្រុមប្រឹក្សានយោបាយ ប្រជាមានិតចិន គឺលោក Bill Wong Cho-bau ៕
មតិយោបល់