ហ្វីលីពីន: ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានផ្អាកបទឈប់បាញ់ជាឯកតោភាគីជាមួយក្រុមឧទ្ទាមកុម្មុយនីស្ត បន្ទាប់ពីឱសានវាទរបស់លោកបានផុតកំណត់កាលសម្រាប់ការឆ្លើយតបរបស់ក្រុមនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០១៦នេះ។
ការប្រកាសបទឈប់បាញ់របស់លោក Duterte ដើម្បីជួយបញ្ចប់នៃការបះបោរវែង ដែលមានរយៈពេល ជាងគេនៅតំបន់អាស៊ី ដែលបានអះអាងថា មានមនុស្សរាប់ម៉ឺននាក់បានស្លាប់បាត់បង់ជីវិត ចាប់តាំងពីទសវត្សឆ្នាំ១៩៦០។
ប៉ុន្តែបទឈប់បាញ់គ្នានេះគឺមានរយៈពេលខ្លី បន្ទាប់ពីក្រុមឧទ្ទាមកុម្មុយនិស្តនៅ ក្នុងខេត្ត Davao del Norte បានសម្លាប់សមាជិកកងជីវពលនិងនិងរងរបួសបួនជាច្រើននាក់ផ្សេងទៀត របស់រដ្ឋាភិបាល កាលពីថ្ងៃពុធកន្លងទៅ។
កាលពីថ្ងៃសុក្រ លោក Duterte បានដាក់ឱសានវាទមួយដល់ក្រុមកុម្មុយនីស្ត ដើម្បីពន្យល់ពីហេតុការណ៍នេះ និងឆ្លើយតបបទឈប់បាញ់គ្នារបស់រដ្ឋាភិបាល នៅរសៀលថ្ងៃសៅរ៍ម្សិលមិញ ប៉ុន្តែពេលកំណត់កន្លងផុតទៅ ដោយគ្មានសេចក្តីប្រកាសបទឈប់បាញ់ពីក្រុមឧទ្ទាមទាំងនោះទេ។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា «ខ្ញុំសូមបញ្ជាឱ្យការលើកលែងបទឈប់បាញ់គ្នាជាបន្ទាន់។ ខ្ញុំបានបញ្ជាឱ្យកងកម្លាំងសន្តិសុខទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តដើម្បីបំពេញមុខងារធម្មតារបស់ពួកគេ ដើម្បីបន្សាបទៅនឹងការគំរាមកំហែងទាំងអស់ដល់សន្តិសុខជាតិ»។
សូមបញ្ជាក់ថា បើយោងតាមយោធាបានឲ្យដឹងថា កងទ័ពប្រជាជនថ្មីត្រូវបានគេជឿថា នឹងមានខ្មាន់កាំភ្លើងតិចជាងចំនួន ៤.០០០ នាក់ ពោលគឺបានធ្លាក់ចុះចំនួនខ្ពស់បំផុតពី ២៦.០០០នាក់ ក្នុងឆ្នាំ១៩៨០៕

មតិយោបល់