ព័ត៌មានជាតិ

ក្រុមចោរគាស់ផ្ទះអាជីព! គាស់បន្ទប់ជួលលួចធុងបាស់ ម្ចាស់ទាន់ប្តឹងសមត្ថកិច្ចឃាត់ខ្លួន!

​ភ្នំពេញៈ ជនសង្ស័យចំនួន៤នាក់ជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្មត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេធ្វើសមកម្មភាពគាស់បន្ទប់ជួលកម្មករោងចក្រលួចធុងបាស់និងទូរទស្សន៍បានសម្រេច។

កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ស.វ.ល.ណ.ឃ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ,ទី២ឈ្មោះ សឺន ចាន់វិសាល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រកដ នៅសង្កាត់ចោមចៅ៣,ទី៣ឈ្មោះ ខេងទៀង ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវន្ត២ សង្កាត់ចោមចៅ៣ និងទី៤ឈ្មោះ ចាន់វិន ហៅប៊ី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវន្ត សង្កាត់ចោមចៅ៣ ។
ជនរងគ្រោះឈ្មោះលិន ធារិទ្ធិ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២៦ ភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមការៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានចាក់សោបន្ទប់ហើយបានចាកចេញទៅធ្វើការបាត់។ លុះវេលាម៉ោងកើតហេតុស្រាប់តែមានអ្នកនៅក្បែរបន្ទប់ជួល ខលប្រាប់ថា មានជនសង្ស័យគាស់បន្ទប់ជួលលួចទ្រព្យសម្បតិ្ត ពេលនោះរូបគាត់ក៏បានសុំប្រធានក្រុមចេញមកមើលពេលមកដល់ស្រាប់តែបាត់ធុងបាស់ទើបប្តឹងសមត្ថកិច្ចសុំការអន្តរាគមន៍ភ្លាមៗ។
បន្ទប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះភ្លាម លោកថេង កុសល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានដឹកនាំកម្លាំងចុះអន្តរាគមន៍និងកំណត់មុខសញ្ញាបានហើយបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ហើយបន្តទៅតាមចាប់បក្ខពួកជាបន្តបន្ទាប់សរុបចំនួន៤នាក់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកគេបានធ្វើសម្មភាពគាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពិតប្រាកដមែន ដោយមានគ្នាមិនក្រោមពី១៥នាក់ដែលធ្វើសកម្មភាពដើរគាស់បន្ទប់ជួលជាអាជីព។
បច្ចុប្បន្នជនសង្ស័យត្រូវបានត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕

មតិយោបល់