ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុមសិល្បការីនីស្រស់ស្អាត សរសេរអក្សរផ្ចង់ដោយប្រើប្រដាប់ភេទត្រូវបាត់មុខ

ចិនៈក្រុមសិល្បការីនីវ័យក្មេងដ៏ស្រស់ស្អាត ស្រាតអង្គុយច្រហោង ប្រើប្រដាប់ភេទ កាន់ជក់ជំនួសដៃ សរសេរអក្សរផ្ចង់ មិនមានវត្តមាននៅលើ ទំព័រសារព័ត៌មាន ឬកញ្ចក់ទូរទស្សន៍ទៀតទេ ស្របពេលដែល គ្រូសិល្បៈខាងអក្សរផ្ចង់​ម្នាក់ ត្រូវបានគេបណ្តេញចេញ ដោយសារជំនាញសិល្បៈ​ប្រើប្រាស់ខ្លួនប្រាណ​របស់គាត់ មានលក្ខណៈមិនសមមរ្យ និង ប៉ះពាល់វប្បធម៌ដ៏ផូរផង់របស់ចិន។

លោក ស៊ុន ពីង អាយុ៦៣ឆ្នាំ បានបង្កើតសិល្បៈប្រើបា្រស់ខ្លួនប្រាណ ដោយឲ្យនារីៗវ័យក្មេង ស្រាត់ ហើយប្រើប្រដាប់ភេទ កាត់ជក់ជំនួនដៃ ជ្រលក់ទឹកខ្មៅ អង្គុយច្រហោងលើក្រដាស់ ហើយសរសេរអក្សរផ្ចង់។ លោកបានធ្វើកម្មវិធីបង្ហាញ​អំពីសិល្បៈនៃការប្រើខ្លួនប្រាណដ៏គួរឲ្យស្រៀវស្រើបនេះ ដល់មហាជន ប៉ុន្តែលទ្ធផលចុងក្រោយ​​ស្នាដៃមួយនេះ ត្រូវបានគេរិះគន់ថា ជាទង្វើដ៏ថោកទាប និង អសីលធម៌ប៉ះពាល់ដល់វប្បធម៌សង្គម ដែលជាហេតុធ្វើឲ្យលោកគ្រូត្រូវបានគេ បណ្តេញលោកចេញពី សមាគមសិល្បជាតិរបស់ចិន។

លោក ស៊ុន បានចូលរួមធ្វើការក្នុង សមាគមសិល្បៈដំបូងនៅឆ្នាំ ១៩៨៥ ក្រោយពេលបានបញ្ចប់ការសិក្សា ពីសាលាវិចិត្រសិល្បៈ ហ្គាង ដុង។ បន្ទាប់ពីមានបទពិសោធន៍ កេរ្តិ៍ឈ្មោះ និងស្នាដៃនៅក្នុងអាជីពជាអ្នកសិល្បៈ ​ ទើបរូបលោកបង្កើតគំនិតថ្មីមួយនេះមក។

លោក ស៊ុន និយាយថា ទោះលោកត្រូវបានគេបណ្តេញចេញ ពីសមាគមសិល្បៈក៏ដោយ ប៉ុន្តែលោកពេញចិត្តនឹងអ្វី ដែលលោកបានធ្វើ។ លោក សារភាពថា ការងារសិល្បៈប្រើប្រាស់ខ្លួនប្រាណមួយនេះ មើលពីខាងក្រៅ ថោកទាប និង បំផ្លាញ់បទបញ្ជាផ្ទៃក្នុង ប៉ុន្តែ អត្ថន័យខាងក្នុងវិញ គឺពិតជាមានតម្លៃបំផុត មិនដូចអ្វីដែលអ្នកដ៏ទៃគិតឡើយ ព្រោះរូបលោកចង់បង្ហាញ និងនិយាយដោយ​បើកចំហរ អំពីបញ្ហាផ្លូវភេទ ដែលកំពុងកើតឡើងនៅក្នុងសង្គមចិន៕

មតិយោបល់