ព័ត៌មានសិល្បៈ និងកម្សាន្ត

Gisele Bundchen បង្ហាញរាងសិចស៊ី ផ្សាយពាណិជ្ជកម្មគ្រឿងអលង្ការ Vivara

(បរទេស)៖ ប្រភពព័ត៌មាន celebrity-gossip ចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នេះ បានបង្ហាញយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម នូវឈុតគ្រឿងអលង្ការស្រស់ស្អាត និងមានតម្លៃ សម្រាប់ទីផ្សារ អាមេរិកខាងត្បូង និងនាង Gisele Bundchen គឺជាតារាតំណាងលក់ ដោយត្រូវបានគេស្គាល់ថា ជំនាញខាងរចនាម៉ូដផលិតផល Vivara ដែលបានឈ្នះពានរង្វាន់ឆ្នើម ក្នុងឆ្នាំ២០១៦នេះ ផងដែរ។

យុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មនេះ សុទ្ធសឹងផ្តឹតយករូបភាពសិចស៊ីបែបរវើរវាយ ដោយក្រុមអ្នកជំនាញថតរូបល្បីល្បាញ ដូចជា Luigi និង Iango ក្រោមការរៀបចំសម្តែងផ្ទាល់របស់អ្នកដឹកនាំ Giovanni Bianco គួរឱ្យទាក់ទាញបំផុត។ ស្ទីលនៃការរចនា បង្ហាញពីមនោគតិមនុស្សជំនាន់ថ្មី និងទាន់សម័យបំផុត ដែលបំផុសគំនិតដោយ អ្នកស្រី Bunchen ស្តែងឱ្យឃើញនូវស៊េរីគ្រឿងអលង្ការទំនើប និងស៊ីវិល័យបំផុត រួមមានទាំងផ្នែកចិញ្ជៀន និងកងដៃ ស័ក្តិសមនឹងឈុតសម្លៀកបំពាក់ ពិសេសម៉ូដសក់ពណ៌ទង់តែងរបស់តារាបង្ហាញម៉ូដរូបនេះ គួរឱ្យចាប់អារម្មណ៍បំផុត៕

gisele-041116-_1_0 gisele-041116-_2_0 gisele-041116-_3_0 gisele-041116-_4_0

មតិយោបល់