ឥណ្ឌា: ពិតជាប្លែកមែន នៅក្នុងការផ្លាស់ប្តូរពិសេសមួយជាប្រវត្តិកសាស្ត្រ ដែលស្ត្រីបីនាក់ជាអ្នកបើកបរយន្តហោះចម្បាំង ដែលបានជាប់ជាសមាជិកកងទ័ពអាកាសឥណ្ឌា នៅថ្ងៃសៅរ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ មិថុនានេះ។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសឥណ្ឌា Manohar Parrikar បានប្រាប់ឲ្យដឹងថា សិស្សនាយទាហានស្ត្រីបីនាក់ ត្រូវបានអនុញ្ញាតឲ្យ ចូលបម្រើទ័ពជាផ្លូវការនៅក្នុងកងទ័ពអាកាសដែលជាអ្នកបើកយន្តហោះចម្បាំងនៅបណ្ឌិតសភាកងទ័ពអាកាសនៅក្នុងទីក្រុង Hyderabad ។
បន្ទាប់ពីបានទទួលការបង្គាប់នេះ ការបើកយន្តហោះចម្បាំងស្ត្រីទាំងបីនាក់ រួមមាន កញ្ញា Bhawana Kanth, កញ្ញា Mohana Singh និងកញ្ញា Avani Chaturvedi នឹងឆ្លងកាត់នូវការបណ្តុះពេញមួយឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការចូលកាប៊ីនយន្តហោះក្នុងការហ្វឹកហាត់យោធាផងដែរ។
កញ្ញា Singh បាននិយាយថា មិនមានការសម្បទានសម្រាប់យើងនោះទេ បើសិនយើងមិនខិតខំប្រឹងប្រែងដោយសមត្ថភាពខ្លួនឯង។ ដូច្នេះយើងត្រូវមានរាងកាយឬភាពមាំមួនផ្លូវចិត្ត និងការធ្វើតេស្តនេះគឺដូចគ្នាទាំងអស់។
នេះជាលើកដំបូងហើយ ដែលឥណ្ឌាបានអនុញ្ញាតឱ្យស្ត្រីបានចូលទៅក្នុងកាប៊ីនយន្ដហោះសម្រាប់និស្សិតនាយទាហានចម្បាំងស្ត្រីនៅខែតុលាកាលពីឆ្នាំមុន បន្ទាប់ពីក្រសួងការពារជាតិបានផ្តល់ការយល់ព្រមទទួលយកកងកម្លាំងប្រយុទ្ធគឺជាស្ត្រីនោះ៕
មតិយោបល់