ព័ត៌មានអន្តរជាតិ

អាមេរិកខកចិត្ត ចំពោះការជំទាស់រុស្ស៊ី ក្នុងរឿងស៊ើបអង្កេតលើការប្រើប្រាស់អាវុធគីមី នៅស៊ីរី

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារបានសម្តែងការខកចិត្ត ចំពោះការជំទាស់រុស្ស៊ី នៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីការស៊ើបអង្កេតឯករាជ្យមួយ ទាក់ទងនឹងការប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Heather Nauert ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា «យើងមានការខកចិត្តយ៉ាងខ្លាំង ដែលប្រទេសរុស្ស៊ី បានចាត់ទុកថា អ្វីដែលយើងកំពុងធ្វើចំពោះប្រជាជនស៊ីរី ជារឿងនយោបាយ»។

សូមជំរាបថា ដំណោះស្រាយសេចក្តីព្រាងច្បាប់ ដែលបានគាំទ្រដោយអាមេរិក ក្នុងស្វែងរកការពង្រីកអាណត្តិនៃយន្តការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីកំណត់ថាតើនរណា ជាអ្នកទទួលខុសត្រូវចំពោះការប្រើប្រាស់អាវុធគីមី នៅក្នុងប្រទេសស៊ីរី
ត្រូវបានប្រទេសរុស្ស៊ី និងបូលីវី បានបោះឆ្នោតប្រឆាំងនឹងវិធានការនេះ៕

មតិយោបល់