ព័ត៌មានសិល្បៈ និងកម្សាន្ត

ទស្សនាទិដ្ឋភាពមហស្ចារ្យ នៃការបាញ់កាំជ្រួច Disney នៅទីក្រុងស៊ាងហៃ

ចិន: ការបាញ់កាំជ្រួចបំភ្លឺឡើងលើមេឃ ញ៉ាំងឱ្យមានការភ្ញាក់ផ្អើល អំពីសំណាក់ភ្ញៀវទេសចរ ក្នុងអំឡុងពេលសម្ពោធជាផ្លូវការ ទីរមណីយដ្ឋានកែច្នៃ នៃក្រុមហ៊ុន Disney Resort ក្នុងទីក្រុងស៊ាងហៃ ភាគខាងកើតប្រទេសចិន នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ បានបន្សល់ទុក នូវផ្ទាំងទស្សនីយភាព គួរឱ្យចង់គយគន់។

ព្រឹត្តិការណ៍បាញ់កាំជ្រួចមួយ នៅក្រុងស៊ាងហៃនេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណង លើកកម្ពស់សោភ័ណភាព សម្រស់របស់រមណីយដ្ឋាន Disney ខណ:បើកសម្ពោធជាផ្លូវការ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលទស្សនាកម្សាន្ត ដោយជឿជាក់ថា អាចនឹងផ្តល់ភាពសប្បាយរីករាយ ដែលសុទ្ធិសឹងបំពាក់ នូវឧបករណ៍កម្សាន្តខ្នាយក្សលំដាប់ពិភពលោក និងរំពឹងទុកថា វាជាទីផ្សារធំបំផុត ក្នុងការធ្វើឱ្យប្រាក់ចំណេញកើនឡើងខ្ពស់ ផងដែរ៕

មតិយោបល់