ស៊ីរីៈ ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម Hezbollah នៅថ្ងៃអង្គារនេះ បាននិយាយថា កងទ័ពស៊ីរីបានដណ្ដើមកាន់កាប់តំបន់ Laja នៅភាគខាងជើងខេត្ត Deraa ពីពួកឧទ្ទាម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការវាយលុកឆ្ពោះទៅមុខ របស់រដ្ឋាភិបាល ក្នុងគោលបំណងដើម្បីយក តំបន់ភាគនិរតីនៃប្រទេស មកគ្រប់គ្រងវិញពីគណបក្សប្រឆាំង។
ប្រភពដដែល បានបញ្ជាក់ថា តំបន់ដែលដណ្ដើមយកទាំងនោះ រួមមានទាំងភូមិ Busra al-Harir ដែលត្រូវបានគេកំណត់គោលដៅ ទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាជាច្រើនថ្ងៃមកហើយ៕
មតិយោបល់