ភ្នំពេញៈ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាសម្រេចរុះរើមន្រ្តីប្រចាំស្ថានទូត និងស្ថានអគ្គកុងស៊ុល ប្រចាំនៅក្រៅប្រទេសចំនួន ១៦រូប ត្រូវបានបញ្ចប់ការងារនៅក្រៅប្រទេស ហើយក្រសួងបានតែងតាំងមន្រ្តី ១៦រូបផ្សេងទៀតទៅជំនួសវិញម្តង។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថា មន្រ្តីដែលត្រូវបានផ្លាស់ ចូលមកក្នុងស្រុកវិញនោះ រួមមានមន្រ្តី ដែលបម្រើការងារនៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ សហរដ្ឋអាមេរិក និងបម្រើការនៅស្ថានអគ្គកុងស៊ុលប្រចាំ ទីក្រុងឆុងឈីង ទីក្រុងហុងកុង ទីក្រុងក្វាងចូវ ទីក្រុងហូជីមិញ។
សេចក្តីសម្រេចនោះ គឺនៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេស អូស្រ្តាលី និងណូវែលហ្សេឡង់ ផ្លាស់លោក ផូ សំអាង លេខាធិការទី១ ចូលប្រទេស និងតែងតាំងលោក ទុន ថុនា អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានបុគ្គលិកជាលេខាធិការទី១ជំនួសវិញ។ ផ្លាស់ប្តូរលោក ឈុំ ប៉ុនថន លេខាធិការទី១ ចូលប្រទេស (តែពុំមានតម្រូវការចាំបាច់តែងតាំងជំនួសទេ៕
មតិយោបល់