បរទេស៖ ក្លឹបយក្សអេស្បាញ Real Madrid នៅក្នុងការប្រកួតទី៤នៅលីគអាចទទួលបាន៣ពិន្ទុសាជាថ្មីក្រោយយកឈ្នះលើក្រុម Celta Vigo យ៉ាងចាស់ដៃក្នុងលទ្ធផលដល់ទៅ៥ទល់នឹង២។
៥គ្រាប់កើតឡើងដំបូងតាំងតែពីនាទីទី២៤ដោយកីឡាករ Benzema ហើយគ្រាប់ទី២ដោយ Benzema ដដែលនៅនាទីទី៤៦តង់ទី២និងបន្តបន្ទាប់ដោយកីឡាករ Junior នៅនាទីទី៥៤គ្រាប់ទី៤ដោយកីឡាករចំណូលថ្មី Camavinga នៅនាទីទី៧២ហើយគ្រាប់ទី៥គឺជាគ្រាប់បាល់ហ៊ែតទ្រីករបស់ Benzema នៅនាទីទី៨៧ជាបាល់ពិន័យ១១ម៉ែត្រ។
ជាលទ្ធផលនៅសប្តាហ៍ទី៤នេះ Real Madrid ស្ថិតនៅកំពូលតារាងមាន១០ពិន្ទុតាមពីក្រោយដោយ Valencia មាន១០ពិន្ទុដូចគ្នាហើយAT Madrid នៅលេខ៣ក៏១០ពិន្ទុដែរខណៈដែល Barcelona កំពុងនៅលេខរៀងទី៧មាន៧ពិន្ទុតែនៅសល់១ប្រកួតក្នុងដៃនៅឡើយ៕


មតិយោបល់