កណ្តាលៈ កាលពីថ្ងៃទី ៣០ និងមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨និង០០នាទី នៅចំណុចភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ត កណ្តាល ។
ជនរងគ្រោះឈ្មោះ សេង ម៉េងហ៊ុយ ភេទប្រុស អាយុ៥២ឆ្នាំ ទៅលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរ មេការក្រុមហ៊ុនខនស្រ្តាក់សិន វើល ។
ជនសង្ស័យ០១នាក់ឈ្មោះកែវ ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុមុខរបរបើកបររថយន្តក្រុមហ៊ុន ខន ស្រ្តាក់សិន វើល (ឃាត់ខ្លួន)។
សំភារៈបាត់បង់ ប្រេងម៉ាហ្សូតចំនួន៤កាន១២០លីត្រ ។
កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូត ចេញពីរថយន្តរបស់ក្រុមហ៊ុនបាន៤ កានចំណុះ១២០លីត្រ ហើយយកទៅលក់ឲ្យអ្នកលក់ប្រេងម៉ាស៊ូត តាមផ្លូវ បានលុយក្នុង១កានបានលុយ៧៥.០០០ រៀល រហូតមកដល់វេលាម៉ោង១២និង០០នាទី នាថ្ងៃទី
៧ ខែកក្កដា ឆ្នាំ២០១៩ ក៏ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំឲ្យឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់