អង់គ្លេស: ក្រុមហ៊ុនអាកាសចរណ៍អ៊ែរវ៉េរបស់អង់គ្លេស កំពុងប្រឈមនឹងបញ្ហាជាមួយអ្នកដំណើររាប់រយនាក់ បន្ទាប់ពីមានការពន្យារពេលត្រួតពិនិត្យក្នុងប្រព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ដែលបានបណ្តាលឱ្យមនុស្សជាប់កកស្ទះនៅព្រលានយន្តហោះ Gatwick និង Heathrow ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៩ មិថុនានេះ។
ដំបូងដោយសារបញ្ហាប្រព័ន្ធកុំព្យូទ័រនៅស្ថានីយ័ត្រួតពិនិត្យ មានបញ្ហាខាងបច្ចេកទេសលែងដំណើរការ ហើយវាបានចាប់ផ្តើមនៅព្រលានយន្តហោះ Gatwick មុនពេលរាលដាលដល់ព្រលានយន្តហោះ Heathrow ។
ក្រុមហ៊ុន British Airways បានឱ្យដឹងថា ខ្លួនកំពុងព្យាយាមទទួលត្រួតពិនិត្យនៅតាមស្ថានីយ៍ ដើម្បីឱ្យអតិថិជនបានឆាប់ចេញដំណើរតាមដែលអាចធ្វើទៅបាន។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន British Airways បាននិយាយថា ឥឡូវនេះយើងបានដោះស្រាយបញ្ហាបច្ចេកវិទ្យា ដែលរងផលប៉ះពាល់មួយចំនួននៃប្រព័ន្ធពិនិត្យមើលនៅក្នុងយន្តហោះរបស់យើង និងទ្វារមួយចំនួនតូចនៅព្រលានយន្តហោះផងដែរ៕

មតិយោបល់