ព័ត៌មានជាតិ

ចាប់ខ្លួនបុរសម្នាក់ ក្រោយយកប្រាក់ពលរដ្ឋជាង១៣លានរៀល ដើម្បីរត់ការចូលធ្វើប៉ូលិស

បន្ទាយមានជ័យ: លោក អ៑ុ សុផល អធិការក្រុងប៉ោយប៉ែតបានឲ្យ post news ដឹងថា កម្លាំងនគរបាលក្រុងបានធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ វ៉ា សាន់ ហៅហូ ភេទប្រុស អាយុ46ឆ្នាំ រស់នៅភូមិផ្សាកណ្តាល សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ពីបទឆបោក យកប្រាក់ខ្មែរអស់7.450.000រៀល (ប្រាំពីរលានបួនសែនប្រាំមឺុនរៀល) និងប្រាក់ដុល្លា1.500$ ពីឈ្មោះ ម៉ែន វិចិត្រអាយុ28ឆ្នាំ រស់នៅ ខេត្តបាត់ដំបង ដើម្បីរត់ការចូលធ្វើជាប៉ូលិស។

ការឃាត់ខ្លួននេះធ្វើឡើងក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបានឈានដល់ការឃាត់ខ្លួនជននេះតែម្តង់។

បើតាមការឲ្យដឹងពីជនរងគ្រោះបាននិយាយថាក្រោយពីរបានប្រាក់ហើយជនខាងលើតែសន្សាខែនេះខែនោះរហូត នោះនិងបានឈ្មោះជាបូ៉លិសហើយតែរហូតទាល់ទើបដឹងថាជននោះឆបោកហើយបានជួបក៍ប្តឹងប៉ូលិសតែម្តង់។
ជនសង្ស័យ វ៉ា សាន់ បានសារភាពថាខ្លួនពិតជាបានយកប្រាក់ពីជនរងគ្រោះមែន។

មតិយោបល់