ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នៅមុននេះបន្តិច យន្តហោះចម្បាំងស៊ីរី បានធ្លាក់បន្ទាប់ពីហោះឡើង

ស៊ីរី: យោងតាមទីភ្នាក់ងាររដ្ឋ SANA បានរាយការណ៍ថា យន្តហោះចម្បាំងស៊ីរីមួយគ្រឿង បានធ្លាក់នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីហោះចេញពីមូលដ្ឋានយោធា នៅក្នុងភាគកណ្តាលប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៩ មិថុនានេះ។

ទីភ្នាក់ងារសាណាបានបន្តឲ្យដឹងថា យន្តហោះចម្បាំងដែលបានធ្លាក់ បន្ទាប់ពីហោះចេញពីមូលដ្ឋានយោធាមួយនៅក្នុងខេត្តភាគកណ្តាលនៃទីក្រុង Hama ដោយសារតែបញ្ហាបច្ចេកទេសមុខងារមួយចំនួន ប៉ុន្តែមិនទាន់មានសេចក្តីលម្អិតច្បាស់ទេ ថាតើវាបានធ្លាក់បណ្តាលមកពីមូលហេតុអ្វី​ឲ្យពិត​ប្រាកដនោះ។

កងទ័ពស៊ីរីបានបើកប្រតិបត្តិការថ្មីមួយនៅក្នុងជនបទនៃទីក្រុង Hama ក្រោមការត្រួត្រានៃកងកម្លាំងអាកាស ដើម្បីជំរុញឆ្ពោះទៅកាន់រដ្ឋធានីអ៊ិស្លាម (IS) នៅភាគខាងជើងប្រទេសស៊ីរី។

ការប្រយុទ្ធគ្នាបានចាប់ផ្តើមពីទីប្រជុំជន Athraya នៅក្នុងទីក្រុង Hama និងឈានដល់ទីជនបទនៃខេត្តអាល់រ៉ាក់កា ដែលជារដ្ឋធានីរបស់ក្រុម IS ៕

10166635076_5496ed0a0e_b

មតិយោបល់