ព័ត៌មានអន្តរជាតិ

អាមេរិក មិនមានផែនការអ្វី សម្រាប់ស៊ីរីទ្បើយ បន្ទាប់ពីដកកងទ័ពចេញ

អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនមានផែនការអ្វីបន្តទៀត សម្រាប់ប្រទេសស៊ីរីទ្បើយ ខណៈដំណើរដកកងទ័ពចេញ គឺស្របតាមសម្រេចរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

ដោយលោក Brett McGurk ដែលជាបេសកជនប្រឆាំងនឹងរដ្ឋអ៊ីស្លាម និងក្រុមឡេវីន ដែលគេស្គាល់ថា ISIS បាននិយាយកាលពីថ្ងៃអាទិត្យថា អាមេរិក មិនមានផែនការ សម្រាប់អ្វីដែលនឹងកើតឡើងបន្ទាប់ទេ ដោយវាអាចនឹងបង្កហានិភ័យ ដល់កងកម្លាំងអាមេរិក។

ការលើកទ្បើងរបស់លោកយ៉ាងដូច្នោះ បានធ្វើទ្បើងនៅក្នុងបទសម្ភាសន៍ ជាមួយកម្មវិធី Face the Nation របស់ភ្នាក់ងារ CBS បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃពុធ បានសម្លាប់ក្រុមទាហានអាមេរិក ៤ នាក់ និង ១៥ នាក់ទៀត នៅក្នុងទីក្រុង Manbij ភាគខាងជើងប្រទេសស៊ីរី៕

មតិយោបល់