ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រញ្ជួយដី ដ៏កក្រើកនៅ មីយ៉ាន់ម៉ា មិនបានបណ្តាលឲ្យមនុស្សស្លាប់ តែមនុស្សរាប់សិបនាក់រងរបួស ដោយសាររត់ជាន់គ្នា

(រ៉ងហ្គូន)៖ គ្រោះធម្មជាតិ រញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ ដែលបានវាយប្រហារ ប្រទេសមីយ៉ាន់ម៉ា កាលពីយប់មិញនេះ មិនបានបណ្តាលឲ្យនរណាម្នាក់ស្លាប់នោះទេ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ ឲ្យដឹងថា ប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា គឺបង់ក្លាដែស ដ៏បានទទួលរងការញ័ររញ្ជួយនោះដែរ ដែលមនុស្សជាច្រើនបានភ័យតក់ស្លុត និងរត់ជាន់គ្នា បានបណ្តាលឲ្យរងរបួសមនុស្សជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០១៦នេះ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដី កាលពីយប់មិញនេះ បានចេញពីក្នុងជម្រៅដី ១៣៤ គីឡូម៉ែត្រ និង បានវាយប្រហារតំបន់ភាគពាយ័ព្យ ប្រទេសមីយ៉ាន់ម៉ា ចម្ងាយ ៤០០គីឡូម៉ែត្រ ពីរដ្ឋធានីណៃពិដោ។ វាក៏បានញ័ររញ្ជួយទៅដល់ប្រទេសឥណ្ឌា និង ចិន ផងដែរ។ បើភ្នាក់ងារព័ត៌មានក្នុងតំបន់ អគារជាច្រើន ទំនងជាបានដួលរលំ និង ខូចខាតខ្លាំង ព្រោះគ្រោះរញ្ជួយនោះ ជាកម្រិតដ៏ធ្ងន់ធ្ងរបំផុតមួយ៕

photo_2016-04-14_08-07-52photo_2016-04-14_08-07-49

មតិយោបល់